ព័ត៌មានអន្ដរជាតិ
ប្រធានសភាអាមេរិក អំពាវនាវឲ្យដក Trump ចេញពីតំណែងភ្លាមៗ ដោយហៅលោកថាជា “មនុស្សគ្រោះថ្នាក់បំផុត”
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានអំពាវនាវឲ្យដកលោកប្រធានាធិបតី Trump ចេញពីតំណែងភ្លាមៗ តាមការធ្វើវិសោធនកម្មទី២៥សម្រាប់ការញុះញង់ឲ្យមានកុបកម្មហិង្សានៅវិមាន Capitol កាលពីថ្ងៃពុធ ក្នុងគោលបំណងបញ្ឈប់ការបញ្ជាក់ជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។

លោកស្រីបានចូលរួមជាមួយ ព្រឹទ្ធសមាជិកលោក Chuck Schumer ក្នុងការជំរុញឲ្យអនុប្រធានាធិបតីលោក Mike Pence និងគណៈរដ្ឋមន្រ្តីដកលោក Trump ចេញពីតំណែងភ្លាមៗ ដោយហៅគាត់ថាជា “មនុស្សគ្រោះថ្នាក់បំផុត” ដែលបានប្រព្រឹត្ត “សកម្មភាពបះបោរ។
លោកស្រី Pelosi និយាយថា ប្រសិនបើលោក Pence នឹងមិនធ្វើសកម្មភាពទេនោះ សភាបានត្រៀមខ្លួនប្តឹងចោទប្រកាន់ទម្លាក់លោក Trump ជាថ្មីម្តងទៀត។

លោកស្រី Pelosi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីអ្នកគាំទ្រលោក Trump ចូលអុកឡុកវិមាន Capitol និងបង្ខំឲ្យសមាជិកសភាត្រូវជម្លៀសចេញទៅកន្លែងសុវត្ថិភាពថា “លោកប្រធានាធិបតីបានធ្វើការវាយប្រហារដែលមិនអាចនិយាយបាន លើប្រជាជាតិនិងប្រជាជនរបស់យើង។ តាមរយៈការញុះញង់ឲ្យមានការបះបោរ ដូចដែលគាត់បានធ្វើកាលពីម្សិលមិញ គាត់ត្រូវតែដកចេញពីតំណែង ទោះនៅសល់តែ១៣ថ្ងៃទៀតក៏ដោយ ថ្ងៃណាមួយក៏អាចជាឈុតឆាកដ៏រន្ធត់សម្រាប់អាមេរិកដែរ”។
លោកស្រី Pelosi បន្តថា លោកស្រីសង្ឃឹមថា នឹងទទួលបានចម្លើយពីលោក Pence នៅថ្ងៃសុក្រនេះថាតើគាត់នឹងដកវិសោធនកម្មទី២៥មកប្រើដែរឬក៏អត់៕









ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox News
ចុចអាន៖ ទោះប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធី លោក Trump នៅតែអះអាងអំពីការលួចបន្លំសន្លឹកឆ្នោត
ចុចអាន៖ លោក បៃដិន ប្រកាសថ្កោលទោស និងចាត់ទុកការវាយលុកអគារ Capitol ថាជាការបះបោរយ៉ាងច្បាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



