ព័ត៌មានអន្ដរជាតិ
នាវាពិឃាដនាំផ្លូវមីស៊ីលអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាការបង្កហេតុថ្មី (មានវីដេអូ)
កងនាវាចរទី៧ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៥ខែមករាថា នាវាពិឃាដនាំផ្លូវមីស៊ីលរបស់សហរដ្ឋអាមេរិកឈ្មោះ Chung-Hoon បានឆ្លងកាត់ដែនទឹកអព្យាក្រឹត នៃច្រកសមុទ្រតៃវ៉ាន់។

តាមការបញ្ជាក់របស់កងនាវាចរក្នុងសេចក្តីប្រកាសព័ត៌មាន, នាវាពិឃាដ USS Chung-Hoon ថ្នាក់ Arleigh Burke បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តាមទម្លាប់ ឆ្លងកាត់ដែនទឹក ដែលសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរលើសមុទ្រ ត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ។ ការធ្វើដំណើររបស់នាវាពិឃាដ Chung-Hoon ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។
កាលពីខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី ដោយអនុវត្តការសន្យារបស់ខ្លួន ក្នុងការមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ ឈប់លក់អាវុធទៅឲ្យតៃវ៉ាន់ កាត់ផ្តាច់ទំនាក់ទំនងយោធាអាមេរិកនិងតៃវ៉ាន់ និងឈប់បង្កើតភាពតានតឹងថ្មីនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចកោះនេះកាលពីដើមខែសីហា។
ទីក្រុងប៉េកាំង បានថ្កោលទោសដំណើររបស់លោកស្រី Pelosi ដែលខ្លួនចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


