ព័ត៌មានជាតិ
ដោយសារតែកត្តាសន្តិភាព ដំណើរទេសចរណ៍ផ្សងព្រេងបោះតង់កំពុងពេញនិយមនៅខេត្តកំពង់ស្ពឺ
ថ្លែងទាក់ទងដំណើរទេសចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ នៅទឹកដីខេត្តកំពង់ស្ពឺ លោក កែវ គុជសី នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀថ្ងៃទី១៤ ខែមករា នេះថា ដោយសាតែប្រទេសមានសុខសន្តិភាព សុវត្ថិភាពពេញបរិបូរនោះ ដំណើរទេសចរណ៍ផ្សងព្រេងបោះតង់ តាមតំបន់រមណីយដ្ឋាននានាកំពុងពេញនិយមយ៉ាងខ្លាំងនៅទឹកដីខេត្តកំពង់ស្ពឺ ដែលមានដូចជា ខ្នងផ្សារ ភ្នំឱរ៉ាល់ និងភ្នំគិរីរម្យជាដើម។


របាយការណ៍របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ចំនួន២០កន្លែង និងអាជីវកម្មសេវាកម្មទេសចរណ៍សរុបចំនួន២៨៦ កន្លែង។ អាជីវកម្មសេវាកម្មទេសចរណ៍ទាំង២៨៦ កន្លែង រួមមាន៖ សណ្ឋាគារចំនួន០៦ កន្លែង អាហារដ្ឋានចំនួន១១០ កន្លែង ផ្ទះសំណាក់ចំនួន២០ កន្លែង ភោជនីយដ្ឋានចំនួន០៣ កន្លែង បៀលហ្គាដិនចំនួន០១ កន្លែង ក្លឹបចំនួន០២ កន្លែង ខារ៉ាអូខេចំនួន១៩ កន្លែង ម៉ាស្សាចំនួន១០ កន្លែង ផ្ទះមានបន្ទប់ជួលចំនួន១០៥ កន្លែង និងស្នូកឃ័រចំនួន១០ កន្លែង។

លោក កែវ គុជសី បានមានប្រសាសន៏ថា ក្រោយបើកប្រទេសឡើងវិញ ភ្ញៀវទេសចរជាតិ អន្តរជាតិមានជាហូរហែមិនដាច់នោះទេ។ លោកថា បច្ចុប្បន្ន រមណីយដ្ឋាន ឬតំបន់ទេសចរណ៍ទាំងអស់នៅទឹកដីកំពង់ស្ពឺ គឺជាទីកន្លែងដែលចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋ ហើយពួកគាត់ធ្វើដំណើរទៅកម្សាន្តគ្រប់កន្លែងទាំងអស់។ ទោះជាយ៉ាងណាលោកថា បច្ចុប្បន្ន ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ពួកគាត់ច្រើនតែធ្វើទេសចរណ៍បែបផ្សងព្រេង គឺការបោះតង់។

បើតាមលោក កែវ គុជសី បានបញ្ជាក់ថា នៅទឹកដីខេត្តកំពង់ស្ពឺ ជាពិសេសនៅភ្នំឱរ៉ាល់ ក៏ជាទីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដែលទីនោះ ជាតំបន់មួយជាទីចាប់អារម្មណ៏សម្រាប់ដំណើរអ្នកទេសចរណ៍បែបផ្សងព្រេង។ លោកថា “ដោយសារតែប្រទេសមានសន្តិភាព ប្រជាពលរដ្ឋដើរលេងកម្សាន្តអត់មានខ្លាចស្អីទេ ហើយមកដល់ពេលនេះពេញនិយមនិយមបំផុត គឺដំណើរផ្សង់ព្រេងបោះតង់នេះ ហើយនៅភ្នំគីរីរម្យ ក៏មានអ្នកបោះតង់ច្រើនដែរ។ និយាយរួមទៅ តំបន់ទេសចរណ៍នៅទឹកដីខេត្តកំពង់ស្ពឺ ភាគច្រើន គឺការនិយមបោះតង់តែម្ដង។

ទាក់ទងទៅនឹងដំណើរទេសចរនេះដែរ ក្នុងនាមអាជ្ញាធរលោក កែវ គុជសី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលធ្វើដំណើរកំសាន្ត យកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់សម្ដេចតេជោ ក៏ដូចជាក្រសួងសុខាភិបាល ដែលមាន៣ កុំ៣ការពារជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពីព្រោះដោយសារតែពេលនេះការរីករាលដាលនេះនៅមិនទាន់ផុតរលត់នៅឡើយ ដែលបងប្អូន ក៏ដូចជាប្រជាពលរដ្ឋអ្នកទេសចរទាំងអស់ ត្រូវតែយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលឲ្យបានជាប់លាប់ ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាប្រទេសជាតិ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


