ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងលែងសូវត្រជាក់ខ្លាំងទៀតហើយ ចាប់ពីថ្ងៃពុធទៅ
ការិយាល័យអាកាសធាតុវៀតណាមបាននិយាយថា រលកអាកាសធាតុត្រជាក់ ដែលគ្របដណ្តប់ភាគខាងជើងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយនោះ នឹងធូរស្រាលវិញចាប់ពីថ្ងៃពុធទី០១ខែកុម្ភៈទៅ ហើយសីតុណ្ហភាពនឹងកើនឡើងជាលំដាប់។

ចាប់តាំងពីពាក់កណ្តាលខែមករាមក តំបន់នេះ បានជួបប្រទះសីតុណ្ហភាពពេលថ្ងៃជាមធ្យមក្រោម១៥អង្សាសេ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយម បានឲ្យដឹងថា នៅថ្ងៃចន្ទទី៣០ខែមករានេះ តំបន់ភាគច្រើនរួមទាំងរដ្ឋធានីហាណូយផងដែរ នឹងមិនក្តៅលើស២២អង្សាទេ ហើយសីតុណ្ហភាពនៅពេលយប់នឹងមានពី៧ទៅ៨អង្សារ។
មជ្ឈមណ្ឌលដដែលនិយាយថា ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ សីតុណ្ហភាពពេលយប់នឹងកើនឡើងដល់១៦អង្សា ហើយនៅចុងសប្តាហ៍ដល់ប្រហែល ២១អង្សា។

ចំណែក គេហទំព័រអាមេរិក Accuweather បានរាយការណ៍ថា សីតុណ្ហភាពពេលយប់ក្នុងទីក្រុងហាណូយ នឹងកើនឡើងដល់១៨អង្សា នៅថ្ងៃពុធ។
គួរបញ្ជាក់ថា រលកអាកាសធាតុត្រជាក់ ក៏បានជះឥទ្ធិពលដល់តំបន់ផ្សេងទៀតនៃប្រទេសវៀតណាមផងដែរ ដែលធ្វើឲ្យតំបន់ទាំងនោះ ជួបអាកាសធាតុត្រជាក់ចាប់តាំងពីដើមសប្តាហ៍មុនមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ទ្វីបអាស៊ី កំពុងរងទុក្ខដោយសារ អាកាសធាតុចុះត្រជាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


