ព័ត៌មានអន្ដរជាតិ
រូបភាពផ្កាយរណបបង្ហាញពីការសាងសង់នៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
រូបភាពផ្កាយរណបដែលចេញផ្សាយនៅថ្ងៃពុធបានបង្ហាញថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមការសាងសង់នៅឯរោងចក្រនុយក្លេអ៊ែរ Natanz របស់ខ្លួនស្របពេលទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានទទួលស្គាល់ថា ទីក្រុងតេអេរ៉ង់កំពុងសាងសង់រោងចក្រដំឡើងម៉ាស៊ីនបំបែកធាតុវីលីនដ៏ទំនើបនៅក្រោមដីបន្ទាប់ពីរោងចក្រចុងក្រោយរបស់ខ្លួនបានផ្ទុះក្នុងការវាយប្រហារកាលពីរដូវក្តៅមុន។
ការសាងសង់នេះបានកើតឡើងខណៈសហរដ្ឋអាមេរិកជិតដល់ថ្ងៃបោះឆ្នោតដោយលោកប្រធានាធិបតី Donald Trump បានធ្វើយុទ្ធនាការដាក់សម្ពាធអតិបរមាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

យុទ្ធនាការរបស់លោកបាននាំឲ្យទីក្រុងតេអេរ៉ង់បោះបង់ចោលរាល់ដែនកំណត់នៃកម្មវិធីបរមាណូរបស់ខ្លួនប៉ុន្តែលោក Joe Biden បានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះវិញ។ លទ្ធផលនៃការបោះឆ្នោតទំនងជានឹងសម្រេចថាតើវិធីសាស្រ្តណាដែលអាមេរិកនឹងប្រកាន់យក។ ភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកស្ទើរតែបង្កឲ្យមានសង្គ្រាមទៅហើយនៅដើមឆ្នាំនេះ។
រូបភាពពីក្រុមហ៊ុន Planet Labs ដែលមានមូលដ្ឋាននៅទីក្រុង San Francisco បានបង្ហាញថា ចាប់តាំងពីខែសីហាមក ប្រទេសអ៊ីរ៉ង់បានកសាងផ្លូវថ្មីឬជួសជុលផ្លូវនៅភាគខាងត្បូងទីក្រុង Natanz ឆ្ពោះទៅអ្វីដែលក្រុមអ្នកវិភាគជឿជាក់ថាជា អតីតកន្លែងបាញ់កាំភ្លើងរបស់កងកម្លាំងសន្តិសុខនៅរោងចក្រចម្រាញ់ប្រេង។ រូបភាពផ្កាយរណបមួយកាលពីថ្ងៃចន្ទបានបង្ហាញពីទីតាំងដែលត្រូវឈូសឆាយជាមួយនឹងអ្វីដែលមើលទៅដូចជាឧបករណ៍សំណង់នៅទីនោះ។

ក្រុមអ្នកវិភាគមកពីមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury បាននិយាយថា ពួកគេជឿជាក់ថា ទីតាំងនោះកំពុងធ្វើការឈូសឆាយ។
ស្របពេលជាមួយគ្នានោះ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


