ព័ត៌មានអន្ដរជាតិ
អាមេរិក ស្នើសុំ ម៉ិកស៊ិក ធ្វើបត្យាប័នកូនស្ដេចគ្រឿង El Chapo យកមកដាក់គុកនៅទឹកដីរបស់ខ្លួន
អ្នកនាំពាក្យរដ្ឋាភិបាលម៉ិកស៊ិកបាននិយាយថា អាមេរិកបានស្នើដល់ប្រទេសម៉ិកស៊ិកឲ្យធ្វើបត្យាប័នបញ្ជូនលោក Ovidio Guzman ត្រូវជាកូនប្រុសដ៏មានឥទ្ធិពលរបស់ស្តេចគ្រឿងញៀន Joaquin Guzman ឬ El Chapo ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រឿងញៀន ។

អ្នកនាំពាក្យរបស់ម៉ិកស៊ិកនិយាយទៀតថា ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ិកស៊ិក បានបង្ហាញសំណើធ្វើបត្យាប័នទៅក្រសួងការបរទេស និងការិយាល័យអគ្គមេធាវីដើម្បីបញ្ជូនលោក Ovidio Guzman អាយុ ៣២ ទៅដាក់គុកនៅអាមេរិក ។
លោក Ovidio Guzman ត្រូវបានចាប់ខ្លួនកាលពីខែមករា ក្រោមបទចោទប្រកាន់ជួយគ្រប់គ្រងក្រុមឧក្រិដ្ឋជនគ្រឿងញៀន Sinaloa ចាប់តាំងពីឪពុករបស់គេត្រូវបានចាប់ខ្លួនដាក់គុកអស់មួយជីវិតនៅអាមេរិកកាលពីឆ្នាំ ២០១៧ ខណៈនៅខែមករាដដែលនោះ Ovidio Guzman ក៏ទទួលដីការបស់តុលាការផងដែរ ដោយរារាំងការធ្វើបត្យាប័នភ្លាមៗទៅកាន់អាមេរិក ដោយពេលនោះ ម៉ិចស៊ិកផ្តល់ពេលឲ្យអាមេរិកដល់ថ្ងៃទី៥ ខែមីនា ដើម្បីបង្ហាញសំណើរធ្វើបត្យាប័ន ។

ពាក់ព័ន្ធជាមួយបទឧក្រិដ្ឋវិញ Ovidio Guzman គឺជាអ្នកគ្រប់គ្រងរោងចក្រមន្ទីរពិសោធន៍ថ្នាំមេតំហ្វេតាមីនរាប់សិបកន្លែងនៅក្នុងរដ្ឋ Sinaloa ក៏ដូចជាការសមគំនិតក្នុងការចែកចាយកូកាអ៊ីន និងកញ្ឆាជាច្រើនចូលក្នុងទឹកដីអាមេរិក ជាពិសេស រូបគេក៏បានបញ្ជាឲ្យធ្វើឃាតអ្នកផ្តល់ព័ត៌មាន អ្នកជួញដូរថ្នាំញៀន និងអ្នកចម្រៀងម៉ិកស៊ិកម្នាក់ដែលបដិសេធមិនចូលរួមក្នុងពិធីមង្គលការរបស់គេផងដែរ ។
គួរឲ្យដឹងថា Ovidio Guzman ត្រូវបានចាប់ខ្លួននៅជិតទីក្រុង Culiacan ភាគខាងជើងរដ្ឋ Sinaloa ដែលបង្កឲ្យមានការបាញ់បោះជាមួយប៉ូលិស និងស្លាប់មនុស្សអស់ជាច្រើននាក់ ។ កាលពីឆ្នាំ ២០១៩ រូបគេក៏ត្រូវប៉ូលិសចាប់ខ្លួនម្តងដែរ ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពីកូនចៅបានប្រយុទ្ថគ្នាជាមួយប៉ូលិសដើម្បីរំដោះមេរបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Al Jazeera
ចុចអាន ៖ ទីក្រុងមូស្គូចោទអាមេរិក ថា កំពុងរៀបចំប្រើសារធាតុគីមីពុល នៅអ៊ុយក្រែន ដើម្បីទម្លាក់កំហុសដាក់រុស្ស៊ី
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


