ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ពង្រាយ “យន្តហោះថ្ងៃអវសានពិភពលោក” ទៅ អឺរ៉ុប (មានវីដេអូ)
បញ្ជាការដ្ឋានអឺរ៉ុប (EUCOM) របស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធទី០១ខែមីនាថា យន្តហោះរបស់កងទ័ពជើងទឹកអាមេរិក ដែលជាយន្តហោះសំខាន់ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរ បានទៅដល់ប្រទេសអ៊ីស្លង់ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចុះហត្ថលេខាលើច្បាប់ស្តីពីការព្យួរសន្ធិសញ្ញានុយក្លេអ៊ែរ New START។

យោងតាមការបង្ហោះនៅលើគណនី Twitter របស់បញ្ជាការដ្ឋាននេះ, អាកាសយានិកនៃយន្តហោះ E-6B Mercury បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្លង់ ក៏ដូចជាអ្នកការទូត និងថ្នាក់ដឹកនាំយោធាផ្សេងទៀតផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា យន្តហោះនេះនឹងធ្វើប្រតិបត្តិការនៅក្នុងតំបន់ទទួលខុសត្រូវរបស់ EUCOM។
យន្តហោះ E-6B Mercury ត្រូវបានគេហៅទូទៅថាជា “យន្តហោះថ្ងៃអវសានពិភពលោក” ព្រោះតែវាត្រូវបានរចនាឡើងដើម្បីបម្រើជាប៉ុស្តិ៍បញ្ជាការហោះហើរ នៅក្នុងព្រឹត្តិការណ៍ផ្ទុះសង្គ្រាមនុយក្លេអ៊ែរ គ្រោះមហន្តរាយ ឬជម្លោះទ្រង់ទ្រាយធំផ្សេងទៀត។

យោងតាមមន្ទីរបញ្ចកោណ យន្តហោះនេះ អនុញ្ញាតឲ្យបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក អាចទំនាក់ទំនងទាំងប្រព័ន្ធអាវុធយុទ្ធសាស្ត្រ និងមិនមែនយុទ្ធសាស្ត្រ ដែលធ្វើឲ្យវាអាចបាញ់មីស៊ីល មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
ការដាក់ពង្រាយនេះកើតឡើង បន្ទាប់ពីទីក្រុងមូស្គូបញ្ជាក់ជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន ស្តីពីការផ្អាកចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅសល់ចុងក្រោយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

សន្ធិសញ្ញានេះ ត្រូវបានគេសន្មត់ថា ជាការកំណត់ឃ្លាំងស្តុកនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ និងអនុញ្ញាតឲ្យប្រទេសរៀងខ្លួន ត្រួតពិនិត្យឃ្លាំងអាវុធគ្នាទៅវិញទៅមកដើម្បីបញ្ជាក់ការអនុលោមតាម។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បានចោទប្រកាន់ដាក់គ្នា ថាមិនបានគោរពតាមកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឲ្យមានការត្រួតពិនិត្យបែបនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ចង់គិតលុយពីអ៊ុយក្រែន សម្រាប់សព្វាវុធដែលបញ្ជូនទៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


