ព័ត៌មានអន្ដរជាតិ
អ្នកសាធារណរដ្ឋដែលបោះឆ្នោតគាំទ្រការប្តឹងចោទប្រកាន់លោក Trump កំពុងភ័យខ្លួនត្រូវគេសម្លាប់
លោក Peter Meijer នៃរដ្ឋ Michigan បាននិយាយថា លោកនិងអ្នកសាធារណរដ្ឋដទៃទៀត កំពុងភ័យខ្លាចអំពីអាយុជីវិតរបស់ខ្លួន បន្ទាប់ពីបានបោះឆ្នោតគាំទ្រការប្តឹងចោទប្រកាន់លោកប្រធានាធិបតី Donald Trump។

លោក Meijer បានប្រាប់ MSNBC នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងភាគច្រើនកំពុងផ្លាស់ប្តូរទម្លាប់របស់យើង ដោយធ្វើការដើម្បីទទួលបានអាវក្រោះ”។
លោក Meijer គឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ១០នាក់ ដែលបានបំបែកខ្លួនចេញពីគណបក្សរបស់ពួកគេ ហើយចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោត ប្តឹងចោទប្រកាន់លោក Trump។

ឥឡូវនេះ លោក Trump កំពុងប្រឈមនឹងអនាគតមិនប្រាកដប្រជានៅពេលព្រឹទ្ធសភា នឹងកោះប្រជុំឡើងវិញនៅថ្ងៃទី១៩ខែមករា ពោលគឺមួយថ្ងៃមុនការស្បថចូលកាន់តំណែងរបស់លោក Joe Biden។
លោក Meijer បាននិយាយអំពីការប្រុងប្រយ័ត្នទាក់ទងនឹងការឡោមព័ទ្ធនៅវិមានកាពីតូលកាលពីសប្តាហ៍មុនថា “វាគួរឲ្យសោកស្តាយដែលយើងត្រូវឈានដល់ចំណុចនោះ។ ប៉ុន្តែការរំពឹងទុករបស់យើងគឺថា មាននរណាម្នាក់អាចនឹងព្យាយាមសម្លាប់យើង”។

អ្នកសាធារណរដ្ឋរូបនេះបានបន្ថែមថា “ជាក់ស្តែង យើងបានឃើញនូវអ្វីដែលបានកើតឡើងកាលពីថ្ងៃទី៦ខែមករានិងការពិតដែលថា មានឆ្មាំជាតិចំនួន២០,០០០នាក់នៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី។ ឥឡូវនេះ យើងមានអារម្មណ៍ថា នៅទីនេះ មិនអាចគ្រប់គ្រងបានទេហើយយើងមិនដឹងថានឹងមានអ្វីកើតឡើងទៀតឡើយ”។
នេះមិនមែនជាលើកទីមួយទេដែលលោក Meijer បានអះអាងថា អ្នកសាធារណរដ្ឋដែលគេចពីលោក Trump អាចនឹងមានគ្រោះថ្នាក់។ កាលពីមុន គាត់បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Reason ថា មិត្តរួមការងាររបស់លោកមានអារម្មណ៍ថា ការបោះឆ្នោតដើម្បីបញ្ជាក់ពីជ័យជម្នះរបស់លោក Biden នឹងធ្វើឲ្យគ្រួសាររបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ Donald Trump ចាញ់ឆ្នោតភ្លាម មេទ័ពធំៗរបស់អាមេរិក និងចិន ជួបពិភាក្សាគ្នាភ្លែត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


