ព័ត៌មានអន្ដរជាតិ
ដឹងទេ ពេលប្រទេសមានសង្គ្រាមអ៊ីចឹង តើមួយខែៗ អ៊ុយក្រែន ចំណាយដល់យោធា អស់ប៉ុន្មានទៅ? (មានវីដេអូ)
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Sergey Marchenko បានបង្ហាញឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងចំណាយប្រាក់ចំនួន ៣.៥ ពាន់លានដុល្លារក្នុងមួយខែ សម្រាប់វិស័យយោធារបស់ខ្លួន ។
នៅក្នុងកិច្ចប្រជុំជាមួយសមាគមធុរកិច្ចអឺរ៉ុប (EBA) កាលពីថ្ងៃពុធ លោក Marchenko ក៏បានបង្ហាញផងដែរថា កញ្ចប់ថវិការបស់អ៊ុយក្រែន ទទួលបានចំណូលជិត ២.២ ពាន់លានដុល្លារក្នុងមួយខែ ។
កាលពីសប្តាហ៍មុន សភាអ៊ុយក្រែន បានអនុម័តច្បាប់ស្តីពីការបង្កើនការចំណាយថវិកា លើវិស័យការពារជាតិក្នុងទំហំទឹកប្រាក់ជាង ១៤.៦ ពាន់លានដុល្លារ ។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal ធ្លាប់បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានស្នើឲ្យបែងចែកមូលនិធិបន្ថែមសម្រាប់ការទូទាត់ដល់យោធា ក៏ដូចជាការទិញសម្ភារយោធា និងឧបករណ៍ពិសេសៗផងដែរ។
យោងតាមលោក Shmygal, ប្រាក់នេះនឹងត្រូវបានបែងចែកតាមរយៈការគាំទ្រពីដៃគូលោកខាងលិច។ ថ្វីបើអ៊ុយក្រែនបានអនុម័តសេចក្តីព្រាងថវិកាឆ្នាំ ២០២៣ កាលពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ ប៉ុន្តែសភាបានត្រៀមទុកប្រាក់ជាង ៣១ ពាន់លានដុល្លារមួយឡែក សម្រាប់កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ ពោលគឺស្មើនឹង ៤៣ ភាគរយនៃការចំណាយទាំងអស់ ឬ ១៨.២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ។
យ៉ាងណាក្តី ឱនភាពថវិការបស់អ៊ុយក្រែននៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានចំនួន ៣៨ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា កាលពីខែមុន សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែមក្នុងទំហំទឹកប្រាក់ ១២ ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ រួមទាំងកញ្ចប់សព្វាវុធចំនួន ២ ពាន់លានដុល្លារ និង ១០ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ការចំណាយលើវិស័យថាមពល និងថវិការបស់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ ។
យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានឲ្យដឹងថា ចាប់តាំងពីឆ្នាំមុនមក ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយជិត ៥០ ពាន់លានដុល្លារ ដែលភាគច្រើនគឺសម្រាប់អាវុធ។
ទន្ទឹមនឹងនេះដែរ កាលពីខែកុម្ភៈ សហភាពអឺរ៉ុប បានអនុម័តជំនួយយោធាក្នុងទំហំទឹកប្រាក់ ៥៩០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដែលនាំឲ្យការគាំទ្រសរុបរបស់ខ្លួនសម្រាប់កងកម្លាំងទីក្រុងកៀវកើនដល់ ៣.៨ ពាន់លានដុល្លារ ។
ដូចនេះ ចាប់តាំងពីផ្ទុះសង្រ្គាមមក សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក បានផ្តល់ជំនួយផ្ទាល់ចំនួន ៥៤ ពាន់លានដុល្លារហើយ ដល់អ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ដាក់លក្ខខណ្ឌ ១០ចំណុច បើអ៊ុយក្រែន ធ្វើបាន នោះនឹងមានសន្តិភាព

-
នយោបាយ៦ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
សន្តិសុខសង្គម៨ ម៉ោង ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល