ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជំរុញឲ្យកងទ័ពចិន ពង្រឹងការហ្វឹកហ្វឺនសម្រាប់សមរភូមិជាក់ស្តែង
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ពង្រឹងការហ្វឹកហ្វឺនយោធា តម្រង់ឆ្ពោះទៅរកការប្រយុទ្ធជាក់ស្តែង បន្ទាប់ពីទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាដែលមានគោលបំណងបំភិតបំភ័យទីក្រុងតៃប៉ិ។

ការអត្ថាធិប្បាយរបស់លោក ស៊ី ធ្វើឡើងក្នុងដំណើរត្រួតពិនិត្យកងទ័ពជើងទឹកកាលពីថ្ងៃពុធទី១២ខែមេសា ហើយកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ បន្ទាប់ពីការបង្ហាញសាច់ដុំយោធាដោយទីក្រុងប៉េកាំង នៅជុំវិញកោះតៃវ៉ាន់។
យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV, លោក ស៊ី បានប្រាប់កងទ័ពជើងទឹកនៃបញ្ជាការដ្ឋានភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនថា យោធាត្រូវតែការពារអធិបតេយ្យ ដែនដី និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិនយ៉ាងម៉ឺងម៉ាត់ ហើយខិតខំការពារស្ថិរភាព។ លោកបន្ថែមថា ប្រទេសចិនត្រូវតែមានគំនិតច្នៃប្រឌិតថ្មី និងវិធីសាស្រ្តក្នុងការប្រយុទ្ធ។

គួរបញ្ជាក់ថា ប្រទេសចិនកាលពីថ្ងៃចន្ទ បានបញ្ចប់សមយុទ្ធយោធារយៈពេលបីថ្ងៃ ដែលធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន របស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក។
ទីក្រុងប៉េកាំងក៏ខឹងសម្បា ចំពោះផែនការរបស់កងកម្លាំងអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានទ័ពនៅក្នុងប្រទេសហ្វីលីពីន រួមទាំងទីតាំងមួយនៅជិតកោះតៃវ៉ាន់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


