ព័ត៌មានអន្ដរជាតិ
មានការគំរាមជាបន្តបន្ទាប់ខណៈកាន់តែកៀកថ្ងៃលោក Biden ឡើងកាន់តំណែង
បរិវេណនៃវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ត្រូវបានបិទរយៈពេលខ្លីបន្ទាប់ពីមានការព្រមានផ្នែកសន្តិសុខ, ពីរថ្ងៃមុនពេលលោក Joe Biden ស្បថឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ប៉ូលិសនិយាយថា ពួកគេកំពុងមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីសាក្សីរាយការណ៍ថា មានផ្សែងហុយចេញពីកន្លែងនៅក្បែរនោះ។
រឿងនេះបានកើតឡើងចំពេលមានការរៀបចំហាត់សម សម្រាប់ពិធីស្បថឡើងកាន់តំណែងរបស់លោក Biden ។

មនុស្ស៥នាក់បានស្លាប់ បន្ទាប់ពីក្រុមមនុស្សគាំទ្រលោក Trump បានវាយលុកចូលវិមានកាពីតូលកាលពីថ្ងៃទី៦ខែមករា។
កងឆ្មាំជាតិរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅកាពីតូល និងនៅកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីបាននិយាយបន្ទាប់ពីការបិទបរិវេណកាលពីថ្ងៃចន្ទថា មិនមានការគំរាមកំហែងដល់សាធារណៈជនទេ។ ឧទ្យាន National Mall នៅជុំវិញបរិវេណនោះ ត្រូវបានបិទរួមជាមួយផ្លូវធំៗជាច្រើន។ របងត្រូវបានដាក់នៅជុំវិញសេតវិមាន។
ការហាត់សមសម្រាប់ពិធីសម្ពោធចូលកាន់តំណែងដែលគ្រោងធ្វើនៅថ្ងៃចន្ទ ត្រូវបានពន្យារពេលម្តងរួចមកហើយដោយសារបញ្ហាសន្តិសុខ។

រដ្ឋទាំង៥០របស់អាមេរិកនិងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ចំពោះការតវ៉ាដោយហិង្សាដែលអាចកើតមានឡើង។
FBI បានព្រមានអំពីការដើរក្បួនមានប្រដាប់ដោយអាវុធដោយក្រុមអ្នកគាំទ្រលោក Trump នៅទូទាំងរដ្ឋធានី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ការហាត់សមត្រៀមសម្រាប់ពិធីឡើងកាន់តំណែងរបស់លោក Biden ត្រូវពន្យារពេល ព្រោះបញ្ហាសន្តិសុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


