ព័ត៌មានអន្ដរជាតិ
ក្វាតេម៉ាឡា ញាប់ដៃញាប់ជើងជម្លៀសមនុស្ស ដោយសារផ្ទុះភ្នំភ្លើង
អាជ្ញាធរក្វាតេម៉ាឡា បានជម្លៀសអ្នកក្រុង San Pedro Yepocapa និងតំបន់ជុំវិញនោះ ដោយសារតែការផ្ទុះភ្នំភ្លើងសកម្មបំផុតនៅតំបន់អាមេរិកកណ្តាលឈ្មោះ Fuego។
ទីភ្នាក់ងារសម្របសម្រួលកាត់បន្ថយគ្រោះមហន្តរាយក្វាតេម៉ាឡា (CONRED) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី៥ខែឧសភាថា “ដើម្បីបង្ការជាមុន CONRED និងស្ថាប័នពាក់ព័ន្ធ បានធ្វើការជម្លៀសមនុស្សនៅក្រុង San Pedro Yepocapa, Chimaltenango និងភូមិ Panimache ទី១, Panimache ទី២, El Porvenir និង Morelia”។
ទីភ្នាក់ងារនេះបន្តថា អាជ្ញាធរក្នុងតំបន់ បានបង្កើតទីតាំងសុវត្ថិភាពធំៗចំនួនពីរ ដើម្បីដាក់មនុស្សជិត៩០០គ្រួសារដែលត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់។
យោងតាម CONRED, ក្នុងការផ្ទុះថ្មីនេះ ភ្នំភ្លើង Fuego ក៏មានបញ្ចេញផេះ និងឧស្ម័នឡើងទៅអាកាសកម្ពស់ជាង៦គីឡូម៉ែត្រ និងខ្ជាក់កម្អែភ្នំភ្លើងហូរចុះជម្រាលខាងកើត និងខាងលិចផងដែរ។
គួរបញ្ជាក់ថា Fuego គឺជាភ្នំភ្លើងសកម្មបំផុតក្នុងតំបន់អាមេរិកកណ្តាល ដែលស្ថិតនៅចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីរដ្ឋធានីក្វាតេម៉ាឡា។
កាលពីខែមិថុនាឆ្នាំ២០១៨ ការផ្ទុះដ៏ខ្លាំងក្លានៃភ្នំភ្លើងនេះ បានប៉ះពាល់ដល់មនុស្ស១.៧លាននាក់ក្នុងចំណោមប្រជាជនប្រមាណ១៦.៦លាននាក់របស់ប្រទេសនេះ ខណៈមនុស្សយ៉ាងតិច១៩០នាក់បានស្លាប់នៅក្នុងការផ្ទុះនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


