ព័ត៌មានអន្ដរជាតិ
កែវយឺតអវកាស James Webb ប្រមាញ់បានរូបភាពផ្កាយថ្មីដែលនៅចម្ងាយ ២៥ ឆ្នាំនៃពន្លឺ
កែវយឺតអវកាស James Webb របស់អង្គការណាសាដែលមានតម្លៃជាង ១០ ពាន់លានដុល្លារ ប្រមាញ់បានរូបភាពផ្កាយថ្មីមួយនៅក្នុងប្រព័ន្ធសូឡា ដោយផ្កាយនោះមានចម្ងាយប្រហែល ២៥ ឆ្នាំពន្លឺពីផែនដី ។

ផ្កាយ Fomalhaut មានកងធូលីចំនួន ៣ រុំព័ទ្ធជុំវិញ ដោយមួយព័ទ្ធផ្នែកខាងក្រៅ ហើយ ២ ទៀតព័ទ្ធនៅផ្នែកខាងក្នុង ដែលលាតសន្ធឹងចម្ងាយ ២៣ ពាន់លានគីឡូម៉ែត ។
ផ្កាយ Fomalhaut មានអាយុកាល ៤៤០ លានឆ្នាំ និងមានម៉ាស់ប្រហែល ១.៩២ ដងនៃព្រះអាទិត្យរបស់ផែនដី ហើយស្ថិតនៅក្នុងក្រុមតារានិករ Piscis Austrinus ដែលមានចម្ងាយប្រហែល ២៥ ឆ្នាំពន្លឺ ។ Fomalhaut ជាផ្កាយមួយក្នុងចំណោមផ្កាយដែលភ្លឺបំផុតនៅលើមេឃពេលយប់ ដោយភ្លឺជាងព្រះអាទិត្យរហូតដល់ ១៥ ដង ហើយកំពុងបញ្ឆេះដោយអ៊ីដ្រូសែន និងភ្លឺក្នុងរយៈពេលត្រឹមតែ ១ ពាន់លានឆ្នាំប៉ុណ្ណោះ ។

ចំពោះកងដែលព័ទ្ធជុំមវិញទាំង ៣ របស់ផ្កាយ Fomalhaut រួមគ្នាបង្កើតបានជាថាសកម្ទេចកម្ទីដ៏លេចធ្លោដែលជាចង្កោមនៃធូលីលោហធាតុ ថ្មគ្រួស និងសំណល់ផ្សេងទៀតពីការប៉ះទង្គិចគ្នាជាមួយថ្មកាលពីអតីតកាល ។
ទោះជាយ៉ាងណាក៏ដោយ ការរកឃើញកងថ្មីទាំងនេះនៅជុំវិញផ្កាយ Fomalhaut អាចជាសញ្ញាជាក់លាក់មួយដែលបញ្ជាក់ថា មានភព និងជីវិតមនុស្សរស់នៅទីនោះ ។ ដូចគ្នានេះផងដែរ អ្នកវិទ្យាសាស្ត្រ គិតថា ផ្កាយមួយនេះ គឺជាទីតាំងនៃប្រព័ន្ធភពស្មុគស្មាញមួយ និងអាចជាភពសំបូរថាមពលសកម្មបំផុតផងដែរ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Daily Mail
ចុចអាន ៖ EU គ្រោងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ចិន ដែលជួញដូរទំនិញពាក់ព័ន្ធការផលិតអាវុធទៅឲ្យ រុស្ស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


