ព័ត៌មានអន្ដរជាតិ
ណាតូ បង្ហើបថា ចង់បើកការិយាល័យទំនាក់ទំនងនៅ ជប៉ុន
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបង្ហើបឲ្យដឹងថា អង្គការណាតូកំពុងពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីបើកការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូ ។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធថា ប្រទេសជប៉ុនគឺជាដៃគូដ៏ជិតស្និទ្ធ និងសំខាន់សម្រាប់អង្គការណាតូ ហើយសម្ព័ន្ធភាពយោធាមួយនេះ ចាំបាច់ត្រូវបង្កើនភាពជាដៃគូរបស់ខ្លួនជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ជាមួយរុស្ស៊ី និងចិន ។
ទោះយ៉ាងណា លោក Stoltenberg មិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាជាក់លាក់ណាមួយដែលការិយាល័យនេះ អាចត្រូវបានបង្កើតឡើងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានចុះផ្សាយថា ប្រសិនបើផែនការនេះសម្រេចបាន វានឹងក្លាយជាការិយាល័យដំបូងបង្អស់របស់អង្គការណាតូនៅតំបន់អាស៊ី ។

បើយោងតាមសារព័ត៌មានជប៉ុន Nikkei បានរាយការណ៍កាលពីថ្ងៃទី៣ ខែឧសភាថា “អង្គការណាតូគ្រោងនឹងបើកការិយាល័យទំនាក់ទំនងរបស់ខ្លួននៅក្នុងប្រទេសជប៉ុននាឆ្នាំក្រោយ ហើយការិយាល័យនេះនឹងអនុញ្ញាតឲ្យសម្ព័ន្ធភាពយោធាធ្វើការពិគ្រោះយោបល់តាមកាលកំណត់ជាមួយប្រទេសជប៉ុន និងដៃគូសំខាន់ៗនៅក្នុងតំបន់ដូចជា កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់” ។
សារព័ត៌មានជប៉ុនមួយនេះបានលើកឡើងទៀតថា ការសម្រេចចិត្តជាផ្លូវការសម្រាប់ការបើកការិយាល័យនេះ គួរតែត្រូវបានធ្វើឡើងមុនកិច្ចប្រជុំកំពូលណាតូនៅទីក្រុង វីលនីញូស នៃប្រទេសលីទុយអានី នាថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង ព្រមាន ជប៉ុន កុំឲ្យចូលរួមក្នុងក្រុមប្រឹក្សានុយក្លេអ៊ែរ កូរ៉េខាងត្បូង-អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


