ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុដែលទ្វារយន្តហោះរបើក ពេលកំពុងហោះហើរ កាលពីម្សិលមិញ
កាលពីចុងសប្តាហ៍នេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines បានធ្វើដំណើរពីកោះ Jeju ទៅកាន់ទីក្រុង Daegu ជាមួយនឹងអ្នកដំណើរ ១៩៤នាក់ នៅលើយន្តហោះ។ នៅពេលដែលជើងហោះហើររៀបចំចុះចត ទ្វារច្រកចេញសង្គ្រោះបន្ទាន់បានបើកភ្លាមៗ ធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើល និងមានអ្នកដំណើរច្រើននាក់សន្លប់រដូករណែលផងដែរ។ ជាមួយគ្នានោះអ្នកដំណើរ ១២នាក់ បានជួបមានបញ្ហាពិបាកដកដង្ហើម ខណៈក្រុមប៉ូលិសបើកការស៊ើបអង្កេត ដោយមិនបង្អង់យូរ។

មកដល់ថ្ងៃទី២៧ ខែឧសភា របាយការណ៍ពីសារព័ត៌មាន Yonhap បានឱ្យដឹងថា ប៉ូលិសកូរ៉េខាងត្បូងបានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ ៣០ឆ្នាំ ដោយសង្ស័យថាគាត់ជាអ្នកនៅពីក្រោយការរបើកទ្វារយន្តហោះ។ ក្នុងអំឡុងពេលសាកសួរ បុរសនោះបានប្រាប់មន្ត្រីប៉ូលិសថា គាត់ជាអ្នកបើកច្រកចេញសង្គ្រោះបន្ទាន់ ដោយសារតែគាត់មានអារម្មណ៍ថប់ដង្ហើម ហើយចង់ចុះពីយន្តហោះឱ្យបានលឿនបំផុត។

បុរសនោះបានប្រាប់ប៉ូលិសទៀតថា គាត់ «មានភាពតានតឹងជាខ្លាំង បន្ទាប់ពីបាត់បង់ការងារកាលពីពេលថ្មីៗនេះ»។ ក្រោយការសាកសួរបន្ថែម ប៉ូលិសបានចោទប្រកាន់គាត់ពីបទល្មើសច្បាប់សន្តិសុខអាកាសចរណ៍ និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកដំណើរសន្លប់រណែល ក្រោយជើងហោះហើរមួយរបើកទ្វារពេលកំពុងនៅលើអាកាស
ចុចអាន៖ គណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នាបែកផ្សែង ដណ្តើមតំណែងប្រធានសភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


