ព័ត៌មានអន្ដរជាតិ
អ្នកដំណើរសន្លប់រណែល ក្រោយជើងហោះហើរមួយរបើកទ្វារពេលកំពុងនៅលើអាកាស
ជើងហោះហើរក្រុមហ៊ុន Asiana Airlines ដែលចេញដំណើរពីកោះ Jeju-do ទៅកាន់ទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរជិត ២០០នាក់ ខណៈកំពុងហោះជិតដល់ទិសដៅ ស្រាប់តែទ្វារយន្តហោះរបើកឡើង។

យោងតាមរបាយការណ៍របស់ MBC បានឱ្យដឹងថា ច្រកចេញសង្គ្រោះបន្ទាន់របស់យន្តហោះ ស្រាប់តែរបើកភ្លាមៗ ពេលរៀបនឹងចុះចត ដែលធ្វើឱ្យអ្នកដំណើរជាច្រើននាក់បានដួលសន្លប់ ហើយអ្នកផ្សេងទៀតបានស្រែកឆោឡោពេញយន្តហោះ។

ជាសំណាងល្អមិនមានអ្នករងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍នេះនោះទេ ចំណែកជើងហោះហើរបានចុះចតដោយសុវត្ថិភាព។ ក្នុងចំណោមអ្នកដំណើរទាំង ១៩៤នាក់ នៅលើយន្តហោះ មាន ៦នាក់បានជួបបញ្ហាពិបាកដកដង្ហើម ក្រោយហេតុការណ៍ភ្លាមៗ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Asiana ពេលនេះមិនទាន់ដឹងពីមូលហេតុនៃការរបើកទ្វារយន្តហោះឡើយ ហើយពួកគេកំពុងស៊ើបអង្កេតអំពីបញ្ហានេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម ត្រៀមភ្ជាប់ជើងហោះហើរជាមួយ កម្ពុជា និងឡាវឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


