ព័ត៌មានអន្ដរជាតិ
យន្តហោះចារកម្មអាមេរិក ប៊ិះបុក យន្តហោះចម្បាំងចិន លើសមុទ្រចិនខាងត្បូង
កាលពីសប្តាហ៍មុន យន្តហោះចារកម្មអាមេរិក ដែលហោះក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង ប៊ិះនឹងបុកជាមួយយន្តហោះចម្បាំងចិន ខណៈដែលមន្ត្រីអាមេរិកអះអាងថាជា ការស្ទាក់ចាប់ដោយមិនមានជំនាញ ។

មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក (INDOPACOM) បានចោទប្រកាន់កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភាថា អ្នកបើកយន្តហោះចិនបានធ្វើសមយុទ្ធ “ឈ្លានពានដែលមិនចាំបាច់” ដោយបានបើកយន្តហោះចម្បាំង J-16 នៅពីមុខយន្តហោះឈ្លបយកការណ៍ RC-135 របស់សហរដ្ឋអាមេរិក។
ទីបញ្ជាការ បានបង្ហោះវីដេអូឃ្លីបនៃឧបទ្ទវហេតុនេះ ដោយបង្ហាញឲ្យឃើញយន្តហោះ J-16 ហោះកាត់មុខយន្តហោះអាមេរិក និងធ្វើឲ្យកាប៊ីនរបស់ RC-135 រង្គើ។
INDOPACOM និយាយថា យន្តហោះ RC-135 កំពុងធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងជាប្រចាំនៅលើសមុទ្រចិនខាងត្បូង ក្នុងដែនអាកាសអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ។ សហរដ្ឋអាមេរិកនឹងបន្តហោះហើរ និងធ្វើប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ នៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីចិនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីឧប្បត្តិហេតុនេះ ឬសេចក្តីថ្លែងការណ៍របស់អាមេរិកទេ។ នាពេលកន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានច្រានចោលចំពោះការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញឧប្បត្តិហេតុស្រដៀងគ្នានេះផងដែរ ដោយចោទប្រកាន់កងកម្លាំងអាមេរិកពីការបង្កហេតុ និងរំលោភលើអធិបតេយ្យរបស់ចិន។
គួរបញ្ជាក់ថា ភាពចម្រូងចម្រាសចុងក្រោយនេះ កើតឡើងចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កើនឡើងដល់ចំណុចខ្ពស់ថ្មី។
មន្ត្រីចិនបានកាត់ផ្តាច់ទំនាក់ទំនងផ្នែកការពារជាតិ និងអាកាសធាតុ ជាមួយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន ដោយលើកឡើងពីការបង្កហេតុនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានបាញ់ទម្លាក់បាឡុងដែលសង្ស័យយកការណ៍ឲ្យចិននៅឯឆ្នេរសមុទ្រ South Carolina ក្នុងខែកុម្ភៈ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក រៀបចំ ផែនការ យោធា ដើម្បីការពារលោកស្រី Pelosi ពេលធ្វើទស្សនកិច្ច តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


