ព័ត៌មានអន្ដរជាតិ
Pfizer ត្រៀមផ្តល់វ៉ាក់កូវីដ ៤០លានដូសដល់ប្រទេសក្រីក្រតាមរយៈកម្មវិធី Covax
ក្រុមហ៊ុន Pfizer បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់វ៉ាក់សាំងកូវីដរបស់ខ្លួនចំនួន៤០លានដូសដល់ប្រទេសក្រីក្រ ដោយឈរលើមូលដ្ឋានមិនស្វែងរកប្រាក់ចំណេញតាមរយៈកម្មវិធី Covax។
ខណៈដែលបណ្តាប្រទេសអ្នកមាននៅលើពិភពលោក បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ពួកគេក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ហើយនោះ ការចាក់វ៉ាក់សាំងគឺខុសគ្នាឆ្ងាយណាស់ពីបណ្តាប្រទេសក្រីក្រនៅលើពិភពលោក។
Covax ដែលជាកម្មវិធីផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុសកូរ៉ូណានៅទូទាំងពិភពលោកនិងកិច្ចខិតខំប្រឹងប្រែងចែកចាយប្រកបដោយសមធម៌ក្នុងគោលបំណងធានាថាបណ្តាប្រទេសមានប្រាក់ចំណូលទាបទទួលបានកម្រិតដូសដូចគ្នា កំពុងមានសង្ឃឹមថានឹងធ្វើការចែកចាយលើកដំបូងរបស់ខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះ។
Covax ត្រូវបានដឹកនាំដឹកនាំដោយអង្គការសុខភាពពិភពលោកនិងសម្ព័ន្ធវ៉ាក់សាំង Gavi។ វ៉ាក់សាំង Pfizer-BioNTech គឺជាវ៉ាក់សាំងតែមួយគត់ដែលទទួលបានការយល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់ពី WHO។
លោក Albert Bourla ប្រធានក្រុមហ៊ុន Pfizer បានប្រាប់សន្និសីទសារព័ត៌មានថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍គួរតែមានសិទ្ធិទទួលបានវ៉ាក់សាំងដូចគ្នានឹងប្រទេសផ្សេងទៀតលើពិភពលោកដែរ។
លោកនិយាយថា “យើងនឹងផ្តល់វ៉ាក់សាំងដល់ Covax សម្រាប់ប្រទេសទាំងនេះដោយមិនរកប្រាក់ចំណេញ។ យើងមានមោទកភាពដែលមានឱកាសនេះដើម្បីផ្តល់វ៉ាក់សាំងដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ Covax ឆ្ពោះទៅរកការចាក់វ៉ាក់សាំងដល់បុគ្គលិកថែទាំសុខភាពដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងប្រជាជន ងាយរងគ្រោះដទៃទៀត”។
ដោយបង្កើតឡើងកាលពីឆ្នាំមុន Covax មានគោលបំណងទទួលបានវ៉ាក់សាំងកូវីដគ្រប់គ្រាន់នៅឆ្នាំនេះសម្រាប់អ្នកងាយរងគ្រោះបំផុត២០ភាគរយនៅក្នុងប្រទេសដែលចូលរួម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ តើជនបរទេសចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ ចូលកម្ពុជាចាំបាច់ធ្វើចត្តាឡីស័កដែរឬទេ?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង