ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃ២០៨កន្លែងនៅកាណាដា កំពុងកញ្ជ្រោលខ្លាំង គ្រប់គ្រងមិនបាន
បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មចំនួន៤៣១កន្លែង កំពុងឆេះនៅទូទាំងប្រទេសកាណាដា ហើយក្នុងនោះ មាន២០៨កន្លែង កំពុងឆេះកញ្ជ្រោលខ្លាំង ដោយមិនអាចគ្រប់គ្រងបានឡើយ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ លោក Bill Blair និយាយកាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា។

លោក Blair បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា “ថ្វីបើភ្លើងឆេះព្រៃនៅកន្លែងខ្លះ មានភាពធូរស្រាលក៏ដោយ ប៉ុន្តែនៅភាគខាងលិច ខេត្តកេបិច និងតំបន់ភាគខាងជើង Ontario នៅតែប្រឈមមុខនឹងការជូនដំណឹងព្រមានអំពីគុណភាពខ្យល់ ដោយសារតែផ្សែងភ្លើងឆេះព្រៃ”។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីបន្តថា ចំនួនមនុស្សដែលត្រូវជម្លៀសនៅទូទាំងប្រទេសបានកើនឡើងយ៉ាងខ្លាំងពី ២០,១៨៣ នាក់នៅថ្ងៃទី៧ ខែមិថុនា ដល់ទៅជិត ៣២,០០០ នាក់ ។ លោកបានកត់សម្គាល់ទៀតថា ជាមួយនឹងព្រៃឈើទំហំ ៤.៧ លានហិកតាត្រូវបានដុតបំផ្លាញនោះ រដូវភ្លើងឆេះព្រៃឆ្នាំ២០២៣ បានក្លាយជាដូវភ្លើងឆេះព្រៃអាក្រក់បំផុត ក្នុងសតវត្សរ៍ទី២១ ។

ស្របពេលភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះទូទាំងប្រទេសកាណាដា, អ្នកពន្លត់អគ្គិភ័យជិត ៥ ពាន់នាក់ ត្រូវបានដាក់ពង្រាយ ហើយក្នុងនោះមានទាំងបុគ្គលិកគ្រប់គ្រងឧប្បត្តិហេតុ អ្នកឯកទេសពីលើអាកាស និងសមាជិកនៃកងកម្លាំងប្រដាប់អាវុធកាណាដា ផងដែរ ។
លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរ អំពីវត្តមានរបស់អ្នកពន្លត់អគ្គិភ័យអន្តរជាតិចំនួន ១,០៩៨ នាក់ និងការមកដល់ក្នុងពេលឆាប់ៗ ពីប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញនៅចុងសប្តាហ៍ ដើម្បីជួយដោះស្រាយស្ថានការណ៍ក្នុងខេត្តកេបិច។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ផ្សែងពីភ្លើងឆេះព្រៃនៅកាណាដា បានបណ្តាលឲ្យផ្នែកខ្លះនៃភាគខាងកើតសហរដ្ឋអាមេរិក ត្រូវគ្របដណ្តប់ដោយផ្សែងដ៏ក្រាស់ ហើយក្រោយមក ផ្សែងទាំងនោះ ក៏បានរសាត់ទៅលើប្រទេសន័រវេសទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ១៦រដ្ឋនៅអាមេរិក គ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់ ខណៈជើងហោះហើររាប់ពាន់ ត្រូវពន្យារពេល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


