ព័ត៌មានអន្ដរជាតិ
លោក Blinken ចាកចេញពី ចិន ដោយមិនមានកិច្ចព្រមព្រៀងបន្តទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាកចេញពីប្រទេសចិនហើយ បន្ទាប់ពីជួបជាមួយមេដឹកនាំកំពូលៗរបស់ប្រទេស ខណៈក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាបន្តបន្ទាប់នោះ សហរដ្ឋអាមេរិក និងចិនបានបញ្ជាក់ថានឹងបន្តកិច្ចសន្ទនា ប៉ុន្តែបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្តបណ្តាញទំនាក់ទំនងរវាងយោធារបស់ប្រទេសទាំងពីរ ។

ទាក់ទងនឹងសំណើដើម្បីបន្តបណ្តាញទំនាក់ទំនងយោធាទៅយោធា ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា មានសារៈសំខាន់ក្នុងការចៀសវាងការប៉ះទង្គិចគ្នាដោយអចេតនានោះ, លោក Blinken បានលើកឡើងថា ប្រទេសចិនមិនយល់ព្រមក្នុងការដោះស្រាយបញ្ហានេះនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Xi បានប្រាប់លោក Blinken វិញថា “ទីក្រុងប៉េកាំងសង្ឃឹមនឹងឃើញទំនាក់ទំនងចិន និងអាមេរិករឹងមាំ” ហើយលោកជឿថា “ប្រទេសមហាអំណាចទាំងពីរអាចជម្នះរាល់ការលំបាកផ្សេងៗ និងស្វែងរកផ្លូវត្រឹមត្រូវដើម្បីធ្វើការរួមគ្នាផងដែរ” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Blinken បានទទួលស្គាល់ថា “មានបញ្ហាស៊ីជម្រៅជាច្រើនដែលសហរដ្ឋអាមេរិក និងចិនមិនយល់ស្របគ្នា ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងទទួលស្គាល់ពីតម្រូវការក្នុងការរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគី” ។
ក្នុងអំឡុងពេលស្នាក់នៅរបស់លោក Blinken ក្នុងប្រទេសចិន ភាគីទាំងពីរបានសន្យានឹងបន្តការសន្ទនា ហើយបានយល់ព្រមរៀបចំដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស Qin Gang ទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងពេលវេលាសមស្របណាមួយផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Blinken បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោកទៅកាន់ប្រទេសចិន ហើយក្នុងអំឡុងពេលនោះ លោក Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang, អ្នកការទូតកំពូលលោក Wang Yi និងលោកប្រធានាធិបតី Xi Jinping ផងដែរ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គឺជាសមាជិកទីមួយនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


