ព័ត៌មានអន្ដរជាតិ
ចិន ព្រមានប្រទេសអាស៊ីចំនួន ២ ដែលព្យាយាមស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយ អាមេរិក
មន្ត្រីការទូតកំពូលរបស់ចិន លោក Wang Yi បានព្រមានដល់ប្រទេសអាស៊ីចំនួន ២ គឺជប៉ុន និងកូរ៉េខាងត្បូង អំពីចេតនាជាក់ស្តែងរបស់ពួកគេក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។

ថ្លែងក្នុងសុន្ទរកថានៅក្នុងពិធីបើកវេទិកាមួយដែលប្រារព្ធធ្វើនៅទីក្រុងឆ្នេរសមុទ្រ Qingdao ក្នុងខេត្ត Shandong កាលពីថ្ងៃចន្ទ, លោក Wang បានលើកឡើងថា ការប៉ុនប៉ងបំបែកបំបាក់ជំនួសឲ្យការរួបរួមប្រទេសក្នុងតំបន់ពីសំណាក់សហរដ្ឋអាមេរិក គួរតែត្រូវបានដោះស្រាយ ។
អ្នកការទូតរូបនេះបញ្ជាក់ទៀតថា ប្រសិនបើមិនដោះស្រាយវានោះទេ និន្នាការនេះនឹងរារាំងដល់វឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី និងបង្កើនភាពតានតឹងក្នុងតំបន់ ក៏ដូចជាមានការប្រឈមមុខដាក់គ្នាជាដើម ។

ទន្ទឹមនោះ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរក្សាឯករាជ្យភាព និងស្វ័យភាពសម្រាប់ប្រជាជាតិទាំងបី ដោយជំរុញឲ្យពួកគេរួបរួមគ្នា និងពង្រឹងជំហររួម ជាពិសេសពួកគេត្រូវតែបដិសេធរាល់ការជ្រៀតជ្រែកពីខាងក្រៅដែលអាចរារាំងដល់ការស្វែងរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Wang Yi បានកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានប្រាប់ដល់សហរដ្ឋអាមេរិកឲ្យគោរពទីក្រុងប៉េកាំងខ្លះផង ជាពិសេសឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង បញ្ឈប់ការបំផ្លាញអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក សម្រេចលក់អាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៤៤០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


