ព័ត៌មានអន្ដរជាតិ
លោក Stoltenberg បន្តកាន់តំណែងជាប្រមុខអង្គការណាតូ មួយឆ្នាំទៀត
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា អាណត្តិរបស់លោក ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញាខាងមុខ នឹងត្រូវបន្តរហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំក្រោយ។

លោក Stoltenberg បានសរសេរនៅលើ Twitter កាលពីថ្ងៃអង្គារទី៤ខែកក្កដាថា លោកត្រូវបានផ្តល់កិត្តិយសដោយការសម្រេចចិត្តរបស់សម្ព័ន្ធមិត្ត ណាតូ ក្នុងការបន្តអាណត្តិជាអគ្គលេខាធិការរហូតដល់ថ្ងៃទី១ខែតុលាឆ្នាំ២០២៤។ ទន្ទឹមនោះ លោកបានសរសើរតួនាទីរបស់ប្លុកយោធាមួយនេះ ក្នុងការរក្សាសេរីភាព និងសន្តិសុខអស់រយៈពេលជិត៧៥ឆ្នាំ។
លោកបន្ថែមថា “នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ សម្ព័ន្ធរបស់យើងគឺសំខាន់ជាងពេលណាណាទាំងអស់”។
ការបន្តអាណត្តិនេះកើតឡើង ថ្វីបើកាលពីខែកុម្ភៈ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បានអះអាងថា អាណត្តិរបស់អគ្គលេខាធិការនឹងផុតកំណត់នៅខែតុលាឆ្នាំនេះ ហើយគាត់មិនមានចេតនាស្វែងរកការបន្តអាណត្តិទៀតក៏ដោយ។
គួរបញ្ជាក់ថា លោក Stoltenberg ត្រូវបានតែងតាំងឲ្យដឹកនាំអង្គការណាតូ នៅខែមីនាឆ្នាំ២០១៤ ខណៈអាណត្តិរបស់លោក ត្រូវបានបន្តបីដងរួចមកហើយចាប់តាំងពីពេលនោះមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


