ព័ត៌មានអន្ដរជាតិ
វៀតណាម ផ្តល់ព័ត៌មានបន្ថែម អំពីករណីវាយប្រហារប្រដាប់អាវុធ នៅខេត្ត ជាប់កម្ពុជា
ប្រទេសវៀតណាមបាននិយាយថា ការវាយប្រហារដ៏សាហាវកាលពីខែមុន ទៅលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរ ក្នុងខេត្ត Dak Lak ដែលបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ គឺមិនមានជាប់ពាក់ព័ន្ធកត្តាពូជសាសន៍នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកក្កដាថា “យើងសូមបដិសេធទាំងស្រុងនូវការគិតខុសទាំងនេះ”។
ឆ្លើយតបទៅនឹងការចោទសួររបស់អ្នកសារព័ត៌មាន ថាតើទំនាក់ទំនងពូជសាសន៍ដែលមានភាពតានតឹងស្រាប់ទៅហើយនោះ មានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះឬក៏អត់ លោកស្រីឆ្លើយថា “នេះគឺជាសកម្មភាពបំពានច្បាប់ ដែលបង្កអស្ថិរភាពសន្តិសុខនិងសណ្ដាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរ ជាពិសេសរឿងនេះនឹងត្រូវដោះស្រាយតាមច្បាប់ ហើយក៏គ្មានអ្វីជាប់ពាក់ព័ន្ធកត្តាពូជសាសន៍នោះដែរ”។

កាលពីខែមុន នាយកដ្ឋានសន្តិសុខមាតុភូមិវៀតណាមនិយាយថា ក្រុមប្រដាប់ទាំងនេះ គឺមានទំនាក់ទំនងជាមួយពួកភេរវករ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ឧត្តមសេនីយ៍ទោ Pham Ngoc Viet ប្រធាននាយកដ្ឋានសន្តិសុខមាតុភូមិនៃក្រសួងសន្តិសុខសាធារណៈ បាននិយាយកាលពីថ្ងៃពុធទី២១ខែមិថុនាថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur គឺជាសមាជិកនៃអង្គការភេរវកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយជននោះ ត្រូវបានគេណែនាំឲ្យចូលមកប្រទេសវៀតណាម និងរៀបចំផែនការវាយប្រហារ ខណៈរហូតមកដល់ពេលនេះ ជនសង្ស័យ ៩០ នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មជាច្រើនរួមទាំងអំពើភេរវកម្មផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ក្រុមប្រដាប់អាវុធវៀតណាម វាយប្រហារក្នុងខេត្តជាប់កម្ពុជា គឺមានទំនាក់ទំនង ជាមួយពួកភេរវករ នៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


