ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធដែនអាកាសរួមគ្នា ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងអន្តរទ្វីប

ប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាមួយសហរដ្ឋអាមេរិក ជុំវិញឧបទ្វីបកូរ៉េ ដែលសមយុទ្ធនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បាញ់បង្ហោះនូវអ្វីដែលខ្លួននិយាយថា ជាមីស៊ីលផ្លោងអន្តរទ្វីប ឬ ICBM។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល និយាយថា សមយុទ្ធបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដោយមានការចូលរួមពីសំណាក់យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់សហរដ្ឋអាមេរិកផងដែរ។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិភាគនិយាយថា សម្ព័ន្ធមិត្តទាំងពីរ បានធ្វើសមយុទ្ធនេះ ដើម្បីកំញើញដល់កូរ៉េខាងជើង កុំឲ្យបង្ករឿងបន្ថែមទៀត។
កាលពីថ្ងៃពុធ ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង សម្រាប់ការបាញ់បង្ហោះ ICBM ហើយនោះគឺជាការបាញ់សាកល្បងមីស៊ីល Hwasong-18 ជាលើកទី២ របស់កូរ៉េខាងជើង ហើយនេះក៏ជាលើកទី ១២ ដែរក្នុងរយៈពេលជាង ៦ ខែនៃឆ្នាំ ២០២៣ ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ដឹងទេ ជាង ៦ ខែមកនេះ កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានលើកហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


