ព័ត៌មានអន្ដរជាតិ
នូវែលសេឡង់ កើតហេតុ បាញ់ប្រហារសម្លាប់មនុស្ស ប៉ុន្មានម៉ោង មុនព្រឹត្តិការណ៍ World Cup ផ្នែកនារី ចាប់ផ្តើម
មនុស្ស ២ នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅកណ្តាលទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលទីក្រុងនេះ នឹងត្រូវបើកការប្រកួតបាល់ទាត់ FIFA World Cup ផ្នែកនារី។

មនុស្ស៦នាក់ផ្សេងទៀត រួមទាំងមន្ត្រីប៉ូលិសផងដែរបានរងរបួស ហើយខ្មាន់កាំភ្លើងក៏បាត់បង់ជីវិតផងដែរ បន្ទាប់ពីឧប្បត្តិហេតុនាម៉ោង ០៧ និង ២២ នាទីព្រឹក (ម៉ោងនៅនូវែលសេឡង់) នៅឯការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុង Auckland ។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Chris Hipkins និយាយថា ការវាយប្រហារនេះ មិនចាត់ទុកថាជាអំពើភេរវកម្ម ឬជាប់ទាក់ទងនឹងហេតុផលនយោបាយ ក៏ដូចជាមនោគមវិជ្ជាអ្វីឡើយ ហើយការប្រកួតបាល់ទាត់ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ។

សូមបញ្ជាក់, ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោកផ្នែកនារីលើកទី៩ នៅឆ្នាំ២០២៣នេះ មាន២ប្រទេសធ្វើជាម្ចាស់ផ្ទះ គឺ នូវែលសេឡង់ និងអូស្រ្តាលី ហើយការប្រកួតបើកឆាកគឺរវាងនូវែលសេឡង់ និងន័រវែស នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland នេះតែម្តង។
ពាក់ព័ន្ធបញ្ហានេះដែររដ្ឋមន្ត្រីកីឡាលោក Grant Robertson បានសង្កត់ធ្ងន់ថា នឹងមានការដាក់ពង្រាយប៉ូលិសបន្ថែមទៀតនៅក្នុងតំបន់នេះ ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ និងការប្រកួតផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


