ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ជម្លៀសមនុស្សជាង ១ម៉ឺននាក់ ក្រោយរកឃើញ គ្រាប់បែកសម័យសង្គ្រាមលោកលើកទីពីរ
ក្រុមអ្នកពន្លត់អគ្គិភ័យបាននិយាយកាលពីថ្ងៃអង្គារ ទី៨ ខែសីហាថា មនុស្សប្រហែល ១៣,០០០ នាកត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេជាបណ្តោះអាសន្ននៅក្នុងទីក្រុង Duesseldorf ភាគខាងលិចប្រទេសអាល្លឺម៉ង់ បន្ទាប់ពីការរកឃើញគ្រាប់បែកអាមេរិកសម័យសង្គ្រាមលោកលើកទីពីរ ។

កងពន្លត់អគ្គិភ័យនិយាយថា គ្រាប់បែកទម្ងន់មួយតោន ដែលផលិតដោយសហរដ្ឋអាមេរិក នឹងត្រូវបំផ្ទុះនៅពេលយប់ បន្ទាប់ពីវាត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើការ នៅក្នុងតំបន់ក្បែរសួនសត្វក្រុង ។
គួរបញ្ជាក់ថា ផ្ទៃដីនៅក្នុងទីក្រុងនានារបស់អាល្លឺម៉ង់ នៅតែពោរពេញដោយគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញជាទៀងទាត់នៅតាមការដ្ឋានសំណង់ ពោល ៧៨ ឆ្នាំ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។
នៅឆ្នាំ ២០១៧ ការរកឃើញគ្រាប់បែកទម្ងន់ ១.៤ តោនក្នុងទីក្រុង Frankfurt បានបង្ខំឲ្យមានការជម្លៀសមនុស្ស ៦៥,០០០ នាក់ ហើយនៅខែធ្នូ ឆ្នាំ ២០២១ គ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បានផ្ទុះនៅការដ្ឋានសំណង់ក្បែរស្ថានីយ៍ទីក្រុង Munich ដោយបណ្តាលឲ្យមនុស្សចំនួន ៤ នាក់រងរបួស និងរំខានដល់ចរាចរណ៍ផ្លូវដែកទៀតផង ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ទ័ពជើងទឹកអង់គ្លេសបំផ្ទុះគ្រាប់មីនសម័យសង្គ្រាមលោកលើកទី ២ (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


