ព័ត៌មានអន្ដរជាតិ
ខែក្រោយ លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចនៅ វៀតណាម
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចប្រទេសវៀតណាម នៅខែក្រោយ ដើម្បីជួបជាមួយមន្ត្រីកំពូលៗ ពិភាក្សាអំពីបញ្ហានានា រាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធនៅក្នុងតំបន់ ចំពេលប្រទេសចិន បង្កើនឥទ្ធិពលខ្លាំងឡើងៗ។

សេតវិមាននិយាយថា លោក បៃដិន នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀតក្នុងទីក្រុងហាណូយនៅថ្ងៃទី១០ ខែកញ្ញា មុនពេលវិលទៅរដ្ឋ អាឡាស្កា វិញ ដើម្បីរំលឹកខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ទីក្រុងវ៉ាស៊ីនតោន មានបំណងធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយចាត់ទុកវៀតណាមថាជាដៃគូដ៏សំខាន់នៅក្នុងតំបន់ ខណៈពេលទំនាក់ទំនងរបស់អាមេរិកជាមួយទីក្រុងប៉េកាំង កាន់តែតានតឹង។
ទន្ទឹមនោះ រដ្ឋបាលលោក បៃដិន បានស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី ហើយលោក បៃដិន នឹងទៅដល់ប្រទេសវៀតណាម ក្រោយចាកចេញពីឥណ្ឌា ជាកន្លែងដែលលោកគ្រោងនឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា និងចូលរួមកិច្ចប្រជុំកំពូល G20 ។
យ៉ាងណាក្តី លោក បៃដិន នឹងមិនចូលរួមកិច្ចប្រជុំអាស៊ាននៅដើមខែក្រោយទេ ដោយបញ្ជូនអនុប្រធានាធិបតីលោកស្រី Kamala Harris ឲ្យមកចូលរួមជំនួសវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


