ព័ត៌មានអន្ដរជាតិ
ក្រុម WHO ចុះត្រួតពិនិត្យផ្សារដែលរកឃើញករណីកូវីដដំបូងក្នុងទីក្រុងអ៊ូហាន
ក្រុមអ្នកជំនាញដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដែលស៊ើបអង្កេតប្រភពដើមនៃវីរុសកូរ៉ូណាបានចុះត្រួតពិនិត្យផ្សារ Huanan ជាទីផ្សារលក់ដុំគ្រឿងសមុទ្រដែលបិទទ្វារនៅទីក្រុង អ៊ូហាន នៃប្រទេសចិន និងជាទីតាំងដែលវីរុសកូរ៉ូណាត្រូវបានរកឃើញដំបូង ។
ក្រុមនេះបានទៅដល់ផ្សារ Huanan កាលពីថ្ងៃអាទិត្យ ចំពេលមានសន្តិសុខយ៉ាងខ្លាំងដោយមានរបាំងបន្ថែមត្រូវបានរៀបចំឡើងនៅខាងក្រៅរបងពណ៌ខៀវព័ទ្ធជុំវិញផ្សារ ហើយបានពួកគេបានចាកចេញនៅក្នុងក្បួនរថយន្ត បន្ទាប់ពីចុះត្រួតពិនិត្យប្រហែលមួយម៉ោង ។

លោក Peter Daszak អ្នកឯកទេសខាងសត្តវិទ្យានៃក្រុម EcoHealth Alliance របស់សហរដ្ឋអាមេរិក និងជាសមាជិកក្រុមសុខភាពពិភពលោកបាននិយាយថា “ការមកត្រួតពិនិត្យទីតាំងផ្សារលក់ដុំ និងអាហារសមុទ្រ Huanan ឥឡូវនេះមានសារៈសំខាន់ណាស់” ។
លោកបាននិយាយថា “នេះជាព័ត៌មាន និងសារៈសំខាន់ណាស់សម្រាប់ក្រុមរួមរបស់យើងដើម្បីស្វែងយល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចដែលវាបានចាប់ផ្តើមរីករាលដាលនៅចុងឆ្នាំ ២០១៩” ។

ទន្ទឹមនោះអ្នកជំនាញមិនបានឆ្លើយសំណួរពីអ្នកសារព័ត៌មាននោះទេដោយគ្រាន់តែលើកមេដៃឡើង នៅពេលអ្នកយកព័ត៌មានបានសួរថាតើដំណើរទៅយ៉ាងណាហើយនោះ ។
ក្រុមអ្នកជំនាញបាននិយាយថា ផ្សារ Huanan នៅតែដើរតួក្នុងការតាមដានប្រភពដើមនៃវីរុសនេះចាប់តាំងពីការឆ្លងជាចង្កោមដំបូងត្រូវបានគេរកឃើញនៅទីនោះ ។

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ បន្ទាប់ពីមានករណីជំងឺរលាកសួតដ៏អាថ៌កំបាំងចំនួន ៤ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងផ្សារនេះវាត្រូវបានបិទទាំងយប់ ហើយនៅចុងខែមករា ឆ្នាំ ២០២០ ទីក្រុងអ៊ូហានបានប្រកាសបិទទីក្រុងរយៈពេល ៧៦ ថ្ងៃ ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ស៊ើបអង្កេតប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ បានមកដល់ប្រទេសចិនតាមជើងហោះហើររបស់សិង្ហបុរីកាលពីថ្ងៃទី ១៤ ខែមករា ហើយបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ២ សប្ដាហ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ក្រុមជំនាញស៊ើបអង្កេតប្រភពដើមជំងឺកូវីដដឹកនាំដោយ WHO នឹងទៅទីតាំងណាខ្លះក្នុងទីក្រុងអ៊ូហាន
ចុចអាន ៖ សាច់ញាតិជនរងគ្រោះដោយសារកូវីដ ចង់ជួបអ្នកជំនាញ WHO នៅទីក្រុង អ៊ូហាន ដើម្បីនិយាយការពិត

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន