ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា គ្មានថ្ងៃអាចចរចារកសន្តិភាពជាមួយ រុស្ស៊ី ឡើយ ដោយសារលោក Putin មិនគួរឲ្យទុកចិត្ត
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនគ្មានថ្ងៃអាចចរចារលើកិច្ចព្រមព្រៀងសន្តិភាពជាមួយលោក Vladimir Putin បាននោះទេ ដោយសារតែប្រធានាធិបតីរុស្ស៊ីរូបនេះមិនគួរឲ្យទុកចិត្តឡើយ ។

លោក Kuleba បានប្រាប់សារព័ត៌មានជប៉ុន NHK ក្នុងទីក្រុងកៀវកាលពីថ្ងៃចន្ទថា “ពាក្យសម្ដីរបស់លោក Putin មិនអាចជឿទុកចិត្តបាននោះទេ ហើយប្រធានាធិបតីរុស្ស៊ីរូបនេះមិនមែនជាមនុស្សពិតប្រាកដដែលអ្នកអាចចរចាជាមួយឡើយ” ។
រដ្ឋមន្ត្រីការបរទេសរូបនេះសង្កត់ធ្ងន់ថា “អ៊ុយក្រែនមិនមានជម្រើសអ្វីក្រៅពីជោគជ័យក្នុងការវាយលុករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនោះទេ ហើយបើយើងចង់រស់នៅជាប្រជាជាតិតែមួយ យើងត្រូវតែឈ្នះ ទោះត្រូវអស់អ្វីក៏ដោយ” ។

លោក Kuleba បានបញ្ជាក់ថា “នៅពេលដែលអ៊ុយក្រែនកាន់តែជោគជ័យនៅលើសមរភូមិប្រយុទ្ធនោះ រុស្ស៊ីនឹងមានឆន្ទៈកាន់តែច្រើនក្នុងការចរចា ។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនឃើញមានបង្អួចបើកចំហសម្រាប់ការចរចាជាមួយរុស្ស៊ីក្នុងពេលឆាប់ៗនេះនោះទេ” ។
ស្របពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏បានសម្តែងការខកចិត្តជាមួយនឹងពាក្យរិះគន់ថ្មីៗពីបណ្តាប្រទេសលោកខាងលិចដែលលើកឡើងថា ការវាយលុករបស់អ៊ុយក្រែនមិនបំពេញតាមការរំពឹងទុករបស់ប្រទេសជាម្ចាស់ជំនួយ ។
ក្នុងនោះ លោក Kuleba ថែមទាំងវាយបកទៅវិញថា អ្នកដែលកំពុងអង្គុយលើកៅអីចាំតែបញ្ចេញមតិរិះគន់អំពីល្បឿននៃការវាយលុករបស់អ៊ុយក្រែនមិនគួរនិយាយថា ទាហានរបស់យើងអន់ពេកនោះទេ ។ តើអ្នកដឹងទេ ទាហានរបស់យើងកំពុងតែស្លាប់ក្នុងការខិតខំប្រឹងប្រែងនេះ ដូច្នេះពួកគេសមតែទទួលបានពាក្យគោរពស្រលាញ់ មិនមែនបែបជាន់ពន្លិចនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


