ព័ត៌មានអន្ដរជាតិ
តើរបាំអ្វី ដែលឥណ្ឌូណេស៊ី យកទៅស្វាគមន៍មេដឹកនាំពិភពលោក មកចូលរួមកិច្ចប្រជុំ G20?
ពេលទៅដល់កោះបាលី មេដឹកនាំពិភពលោកនីមួយៗ ត្រូវបានស្វាគមន៍ដោយអ្នករបាំប្រពៃណី ដែលស្លៀកពាក់យ៉ាងស្រស់ឆើតឆាយ។

នេះជារបាំ Pendet ដែលជារបាំប្រពៃណីរបស់កោះបាលី ដោយតែងតែសម្តែងក្នុងពិធីនានាដើម្បីស្វាគមន៍ភ្ញៀវសំខាន់ៗ។

ដើមឡើយ របាំនេះ គឺបង្ហាញពីការដឹងគុណ និងការគោរពពីសំណាក់ប្រជាជនបាលី ដើម្បីស្វាគមន៍វត្តមានរបស់ព្រះដែលចុះមកពីឋានសួគ៌។

ជាធម្មតា Pendet ត្រូវបានសម្តែងដោយអ្នករបាំស្រីពី ៥ទៅ ៧នាក់ ដែលមានក្រណាត់រុំជុំវិញខ្លួន និងគ្រឿងពាក់ក្បាលដែលតុបតែងដោយផ្កា ហើយជួនកាលមានជារូបនាគ។

តាមទម្លាប់ អ្នករាំក៏មានកាន់ផ្កាមួយចានផងដែរ ដើម្បីបាចទៅដល់ភ្ញៀវ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងការទទួលស្វាគមន៍មេដឹកនាំទាំងឡាយមកកិច្ចប្រជុំ G20 នេះ មិនមានការបាចផ្កាអ្វីឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឥណ្ឌូណេស៊ី ស្វាគមន៍លោក បៃដិន ជាមួយរបាំប្រពៃណីដល់ព្រលានយន្តហោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


