Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានពលរដ្ឋ កុំឲ្យជិះរថយន្ត ទៅ ហ្វាំងឡង់

បានផុស

នៅ

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង ហែលស៊ិនគី បានដាស់តឿនពលរដ្ឋកុំឲ្យប្រើប្រាស់រថយន្តដែលមានស្លាកលេខរុស្ស៊ី ពេលទៅប្រទេសហ្វាំងឡង់ ព្រោះថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប អាចអនុញ្ញាតឲ្យមានការរឹបអូសយានយន្តផ្ទាល់ខ្លួនរបស់ពួកគេ។

(រូបថត៖ Reddit)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញាថា “ដោយពិចារណាលើហានិភ័យដែលអាចកើតមាន យើងសូមណែនាំឲ្យជនជាតិរុស្ស៊ី ត្រូវចៀសវាងការធ្វើដំណើរទៅប្រទេសហ្វាំងឡង់ ដោយប្រើរថយន្តដែលមានស្លាកលេខរុស្ស៊ី”។

ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបប្រកាសហាមឃាត់ ជនជាតិរុស្ស៊ីមិនឲ្យនាំយានយន្ត ឆ្លងកាត់ព្រំដែនរបស់ប្លុកនេះ សូម្បីតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬការធ្វើដំណើរទេសចរណ៍រយៈពេលខ្លីក៏ដោយ។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីដើមឆ្នាំនេះថា ប៉ូលិសនិងភ្នាក់ងារគយ បានរឹបអូសយករថយន្តដែលចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ដូច្នេះហើយ ទើបស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបែរឡាំង ក៏បានព្រមានពលរដ្ឋរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ផងដែរ។

(រូបថត៖ The Guardian)

សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាលើកដំបូងប្រឆាំងនឹងទីក្រុងមូស្គូក្នុងឆ្នាំ២០១៤ បន្ទាប់ពីតំបន់គ្រីមៀ បានបោះឆ្នោតបំបែកចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ី ក្រោយរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ ហើយទណ្ឌកម្មត្រូវបានពង្រីកកាន់តែខ្លាំង ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២ ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានរិះគន់ម្តងហើយម្តងទៀតថា ទណ្ឌកម្មនោះគឺជារឿងខុសច្បាប់ ហើយបានសន្យាថានឹងចាត់វិធានការសងសឹក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច​តេជោថា​ការ​ភៀសសឹករបស់ពលរដ្ឋ​ខ្មែរ​បង្ហាញច្បាស់ពីចរិតឈ្លានពាន​របស់ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០

hun sen
នយោបាយ៩ ម៉ោង មុន

សម្ដេចតេជោ៖ ​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវខ្ញុំ​អត់​មាន​ជម្រើស​អ្វី​ក្រៅពីតទល់​ជា​មួយ​អ្នក​ឯងទេ!

ហ៊ុន សែន
នយោបាយ៩ ម៉ោង មុន

សម្ដេចតេជោព្រមានលាតត្រដាងអំពើក្បត់របស់លោក ថាក់ស៊ីន

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយ​កម្ពុជា​

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Hegseth គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ផែថងថាន «បារម្ភ» ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ថៃ និង​កម្ពុជា ​ដោយសារ​ការ​បិទ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម