ព័ត៌មានអន្ដរជាតិ
តើកូនស្រីលោក ថាក់ស៊ីន លើកឡើងបែបណាខ្លះ បើបានកាន់តំណែងជាប្រធានបក្សភឿថៃ?
បច្ចុប្បន្នតំណែងជាប្រធានបក្សភឿថៃកំពុងនៅទំនេរនៅឡើយ បន្ទាប់ពីលោក Cholnan Srikaew បានលាលែងពីតំណែងកាលពីថ្ងៃទី៣០ ខែសីហា ក្រោយពេលដែលខុសមាត់ខុសកទៅនឹងការសន្យារបស់លោក អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ខណៈកូនស្រីលោក ថាក់ស៊ីន ត្រូវបានគេមើលឃើញថាស័ក្តិសមនឹងតំណែងមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានលើកឡើងថា លោកស្រីត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាប្រធានគណបក្សភឿថៃ ប្រសិនបើសមាជិកបក្សជ្រើសរើសលោកស្រីឲ្យបន្តតំណែងនេះជំនួសលោក Cholnan Srikaew ។
ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី ១៦ នៃការបង្កើតបក្សនៅទីស្នាក់ការកណ្ដាលរបស់បក្សភឿថៃ លោកស្រី ផេថងថាន បានបញ្ជាក់ថា “ខ្ញុំនឹងទទួលយកការសម្រេចចិត្តទាំងអស់របស់សមាជិកគណបក្ស ប៉ុន្តែប្រសិនបើមានបេក្ខជនណាទៀតដែលស័ក្តិសមជាងខ្ញុំសម្រាប់ធ្វើជាមេបក្ស ខ្ញុំក៏សុខចិត្តដែរ” ។

លោកស្រីសង្កត់ធ្ងន់ថា “ទោះជាយ៉ាងនេះក្តី ប្រសិនបើគណបក្សជ្រើសរើសខ្ញុំជាប្រធានបក្សថ្មី ខ្ញុំនឹងរីករាយទទួលយកការតែងតាំងនេះ” ។ ទន្ទឹមនោះ លោកស្រីថែមទាំងបានប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវគោលដៅរបស់គណបក្សផងដែរក្នុងការធ្វើជាអ្នកដឹកនាំមួយនេះ ។
គួរបញ្ជាក់ថា កូនស្រីលោក ថាក់ស៊ីន វ័យ ៣៧ ឆ្នាំរូបនេះមិនមានតំណែងណាមួយនៅក្នុងជួរគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោក សេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថ្មីរបស់ថៃនោះទេ ខណៈលោក Cholnan ដែលលាលែងពីប្រធានគណបក្សទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ថៃ ដាក់ចេញគោលនយោបាយការបរទេសថ្មី គឺចុះពិនិត្យជីវភាពរស់នៅ របស់ពលរដ្ឋតាមព្រំដែនជាមួយ កម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


