ព័ត៌មានអន្ដរជាតិ
តម្លៃសំបុត្ររថភ្លើងល្បឿនលឿនរបស់ ឥណ្ឌូណេស៊ី ក្នុងម្នាក់
ឥណ្តូណេស៊ីបានដាក់ឲ្យដំណើរការរថភ្លើងល្បឿនលឿនជាផ្លូវការហើយកាលពីថ្ងៃទី២ ខែតុលា ក្រោមតម្លៃសាងសង់ប្រមាណជាង ៧ ពាន់លានដុល្លារ ក្នុងកិច្ចសហការសាងសង់ជាមួយក្រុមហ៊ុនចិន ហើយក៏ជាគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិនផងដែរ ។

ចំណែកសម្រាប់តម្លៃសំបុត្ររបស់រថភ្លើងល្បឿនលឿននេះវិញ មានតម្លៃប្រមាណ ១៥.៧០ ដុល្លារក្នុងម្នាក់សម្រាប់ការធ្វើដំណើរមួយដង និងអង្គុយលើកៅអីលំដាប់លេខ ២ ខណៈចំពោះលំដាប់ VIP មានតម្លៃជាង ២២ ដុល្លារ ។
បន្ថែមពីនេះ អ្នកដំណើរដែលចង់ធ្វើដំណើរទៅកាន់កណ្តាលទីក្រុង Bandung ត្រូវជិះរថភ្លើងពីស្ថានីយ៍ Padalarang ដែលនឹងចាយពេល ២០ នាទីទៀត ក៏ដូចជាចំណាយថវិកាបន្ថែមប្រហែល ៣.២០ ដុល្លារទៀត ។
គួរបញ្ជាក់ថា រថភ្លើងដែលមានឈ្មោះ “Whoosh” មួយនេះ ជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពដឹកមនុស្សបានជាង ៦០០ នាក់ ហើយចាយពេលធ្វើដំណើរពីទីក្រុងហ្សាការតា ទៅទីក្រុង Bandung របស់ខេត្ត West Java ក្នុងរយៈពេលតែ ៤៥ នាទីប៉ុណ្ណោះ ក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Oxford Mail
ចុចអាន៖ ឥណ្ឌូណេស៊ី បើកដំណើរការរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅ អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


