ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ៖ អាមេរិក ព្យាយាមរៀបចំរដ្ឋប្រហារនៅ រុស្ស៊ី
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov អះអាងថា សហរដ្ឋអាមេរិក កំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការបង្កភាពចលាចលនៅក្នុងប្រទេសរុស្ស៊ី និងមានបំណងដកតំណែងមេដឹកនាំរបស់ប្រទេសនេះ។

សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Ryabkov ដែលនិយាយកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកាថា ការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោន បានក្លាយជាការពិតដែលត្រូវតែទទួលស្គាល់។
អនុរដ្ឋមន្ត្រីរូបនេះបន្តថា “សហរដ្ឋអាមេរិក មិនត្រឹមតែធ្វើសង្រ្គាមកូនកាត់លើប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការផ្លាស់ប្តូរការដឹកនាំនៅទីនេះ និងរៀបចំរដ្ឋប្រហារផ្ទៃក្នុងរុស្ស៊ីទៀតផង”។

អ្នកនយោបាយលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយនានា បានអបអរសាទរដោយបើកចំហនូវអ្វីដែលពួកគេមើលឃើញ ថាជាការគំរាមកំហែងដល់ការគ្រប់គ្រងរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ពេលដែលក្រុមយោធាឯកជន Wagner ចាប់ផ្តើមការប៉ុនប៉ងបះបោរកាលពីរដូវក្តៅមុន។
ថ្វីបើទីក្រុងវ៉ាស៊ីនតោន បដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងព្រឹត្តិការណ៍ទាំងនោះក៏ដោយ ប៉ុន្តែរបាយការណ៍ជាបន្តបន្ទាប់អះអាងថា ភ្នាក់ងារចារកម្មលោកខាងលិច បានដឹងអំពីការបះបោរនោះ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងនៅពេលទីក្រុងមូស្គូ ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើទីក្រុងមូស្គូ និងបានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់ រាប់សិបពាន់លានដុល្លារដល់ទីក្រុងកៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស្ងាត់ៗ រុស្ស៊ី បើកការវាយលុកលើកទី ៣ ទៅលើតំបន់ភាគខាងកើត អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


