ព័ត៌មានអន្ដរជាតិ
UN ថា ឥឡូវនេះ មីយ៉ាន់ម៉ា ក្លាយជាប្រភពអាភៀនធំជាងគេបំផុតលើលោក
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រភពនៃអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែបញ្ហាអស្ថិរភាពក្នុងតំបន់ និងការធ្លាក់ចុះនៃការដាំដុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ការដាំដុះអាភៀននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះជាង ៩៥ ភាគរយ បន្ទាប់ពីក្រុមតាលីបង់ឡើងគ្រប់គ្រងនៅឆ្នាំ ២០២២ និងដាក់ចេញការហាមឃាត់លើគ្រឿងញៀន ខណៈមីយ៉ាន់ម៉ាដែលកំពុងមានអស្ថេរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច បានជំរុញមនុស្សជាច្រើនទៅធ្វើកសិកម្មអាភៀន ។
បើតាមរបាយការណ៍ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានឲ្យដឹងថា ផ្ទៃដីដាំដុះអាភៀនរបស់មីយ៉ាន់ម៉ា បានកើនឡើងពី ៤០,១០០ ហិកតាដល់ទំហំ ៤៧,០០០ ហិកតា ។ កសិករមីយ៉ាន់ម៉ាបច្ចុប្បន្ន រកបានប្រហែល ៧៥ ភាគរយពីការធ្វើកសិកម្មអាភៀន ខណៈដែលតម្លៃជាមធ្យមនៃផ្កាអាភៀនកើនឡើងដល់ ៣៥៥ ដុល្លារក្នុងមួយគីឡូក្រាម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកតំណាងប្រចាំតំបន់របស់ UNODC លោក Jeremy Douglas បាននិយាយថា ការរំខានផ្នែកសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ច បន្ទាប់ពីយោធាមីយ៉ាន់ម៉ាឡើងកាន់កាប់អំណាច ជាកត្តាជំរុញកសិករនៅតំបន់ដាច់ស្រយាលឆ្ពោះទៅរកការដាំអាភៀនដើម្បីចិញ្ចឹមជីវិត ។
លោកបញ្ជាក់ទៀតថា តំបន់ដាំដុះអាភៀនបានពង្រីកភាគច្រើននៅក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ានៅភាគខាងជើងរដ្ឋ Shan បន្ទាប់មករដ្ឋ Chin និងរដ្ឋ Kachin ខណៈដែលទិន្នផលកើនឡើងពី ១៦ ទៅដល់ ២៣ គីឡូក្រាមក្នុងមួយហិកតា ដោយសារតែការអនុវត្តកសិកម្មកាន់តែទំនើប ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


