ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Apple អាចបន្តលក់នាឡិកាម៉ាកចុងក្រោយរបស់ខ្លួនបានជាធម្មតាឡើងវិញ
ក្រុមហ៊ុន Apple អាចបន្តលក់ផលិតផលនាឡិកាដៃរបស់ខ្លួនឡើងវិញបាន បន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធសហរដ្ឋអាមេរិកបានដកបម្រាមជាបណ្ដោះអាសន្នពាក់ព័ន្ធជាមួយនឹងបញ្ហាជម្លោះប៉ាតង់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Masimo Corp ។

នៅសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple បញ្ជាក់ថា ផលិតផលនាឡិការបស់ខ្លួនទាំងអស់ រួមជាមួយនាឡិកាដៃ Series 9 និង Ultra 2 នឹងមានវត្តមាននៅក្នុងហាងលក់នៅអាមេរិក ក៏ដូចជានៅលើគេហទំព័រផ្សេងៗឡើងវិញ ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ។
គួរឲ្យដឹងថា តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលម៉ូដែលនាឡិកា Apple Watch ដ៏ពេញនិយម បន្ទាប់ពីមានជម្លោះប៉ាតង់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Masimo Corp. លើបច្ចេកវិទ្យាវាស់កម្រិតអុកស៊ីសែននៅក្នុងឈាម ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុន Apple ក៏បានដាក់សំណើបន្ទាន់មួយទៅកាន់តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក ដើម្បីឲ្យគយធ្វើការត្រួតពិនិត្យឡើងវិញលើការរចនានាឡិកាដៃទាំងនោះ ខណៈក្រោយសេចក្ដីសម្រេចនោះ Apple បានឈ្នះដំណាក់កាលដំបូង ទើបអាចបន្តលក់ផលិតផលបានឡើងវិញជាធម្មតា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
ចុចអាន៖ អាមេរិក ហាមមិនឲ្យក្រុមហ៊ុន Apple លក់នាឡិកាដៃម៉ាកចុងក្រោយរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


