ព័ត៌មានអន្ដរជាតិ
ទីក្រុងមួយរបស់ ឡាវ ដាក់គោលដៅទាញទេសចរ ១.៧ លាននាក់ តែក៏បារម្ភឃ្លាតចេញពីបញ្ជីបេតិកភណ្ឌ
ទីក្រុងហ្លួងព្រះបាងរបស់ប្រទេសឡាវបានដាក់គោលដៅស្រូបយកអ្នកទេសចរទាំងជាតិ និងអន្តរជាតិប្រមាណ ១.៧ លាននាក់សម្រាប់យុទ្ធនាការឆ្នាំថ្មីរបស់ប្រទេស គឺ “ទស្សនាប្រទេសឡាវ ឆ្នាំ២០២៤” ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Laotian Times កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ ។

ឡាវដាក់ចេញសកម្មភាពទេសចរចំនួន ៤០ កម្មវិធីសម្រាប់ស្វាគមន៍គោលដៅទេសចរចម្រុះជាតិសាសន៍ ១.៧ លាននាក់ ហើយក្នុងនោះមានទិសដៅទេសចរ ដូចជា កន្លែងទីសក្ការៈ Phou Si Stupa, ប្រាសាទ Xieng Thong, ទឹកជ្រោះ Sae, ទឹកជ្រោះ Kuangsi, ផ្សាររាត្រី ដែលសុទ្ធតែជាសកម្មភាពផ្សាយទេសចរណ៍វប្បធម៌ នៅក្នុងទឹកដីបេតិកភណ្ឌមួយនេះ ខណៈខេត្តទេសចរហ្លួងព្រះបាងបានព្យាករថា ទេសចរនឹងចំណាយប្រមាណ ៩០០ លានដុល្លារអាមេរិកក្នុងវិស័យទេសចរមួយនេះ ។
យ៉ាងណាក្តី ទន្ទឹមនឹងការដាក់គោលដៅទាក់ទាញអ្នកទេសចរ ក៏កើតមានបញ្ហាចូលមកផងដែរ ពោលគឺទីក្រុងនេះត្រូវមានការអភិវឌ្ឍសម្រាប់ទេសចរ ក៏ដូចជាកំពុងលុបបំបាត់អត្តសញ្ញាណហេដ្ឋរចនាសម្ព័ន្ធបែបប្រពៃណីមួយចំនួនបន្តិចៗម្តង ពិសេសនោះគឺផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គិសនីថ្មីហ្លួងព្រះបាង ។

តាមរបាយការណ៍ពីប្រភពព័ត៌មាន Nikkei Asia មន្រ្តីអាជ្ញាធរក្នុងតំបន់បានបង្ហាញក្តីបារម្ភ ដោយលើកឡើងពីបញ្ហាការអនុវត្តគោលដៅទាក់ទាញឧស្សាហកម្មទេសចរដើម្បីចំណូល អាចងាកចេញពីការណែនាំរបស់អង្គការ UNESCO ក្នុងការកិច្ចការអភិរក្ស រក្សាក្រុងបេតិកភណ្ឌមួយនេះ។ ហើយការណ៍នេះ ដែលធ្វើឲ្យទីក្រុងហ្លួងព្រះបាង អាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌ ប្រសិនបើមិនមានវិធានការសមស្របណាមួយ។

កាលពីឆ្នាំ២០២៣ ទីក្រុងហ្លួងព្រះបាង បានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងគំហុក ដោយចំនួនអ្នកទេសចរកើនឡើងយ៉ាងរហ័សជាង ១ លាននាក់ ស្មើនឹងកំណើន ៩១.៤៩ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ កំណើននេះបានរួមចំណែកចំណូលក្នុងប្រទេសទេសចរមួយនេះ ប្រមាណ ៥៦០ លានដុល្លារអាមេរិកដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន៧៦ ម៉ឺននាក់មកកាន់ខេត្តហ្លួងព្រះបាង ៕

ដោយ ៖ មាន រតនា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


