ព័ត៌មានអន្ដរជាតិ
ឆ្លងមួយដំណាក់កាលទៀត ស៊ុយអែត អាចក្លាយជាសមាជិកណាតូ បានហើយ
ទីបំផុត ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានយល់ព្រមសំណើឲ្យប្រទេសស៊ុយអែត ចូលក្នុងអង្គការណាតូ ជាផ្លូវការហើយ ដូចនេះ ទីក្រុងស្តុកខុល ត្រូវឆ្លងកាត់ការយល់ព្រមពីប្រទេសហុងគ្រីតែមួយដំណាក់កាលទៀតប៉ុណ្ណោះ។
យោងតាម Reuters, សេចក្តីសម្រេចរបស់លោក Recep Tayyip Erdogan កើតឡើងបន្ទាប់ពី មានការប្រទាំងប្រទើសគ្នាផ្នែកនយោបាយអស់រយៈពេលជាច្រើនខែ ជុំវិញជំហររបស់ស៊ុយអែត ចំពោះក្រុមសកម្មប្រយុទ្ធឃើដ ដែលទីក្រុអង់ការ៉ា ចាត់ទុកថាជា អង្គការភេរវកម្ម។
នៅក្នុងក្រឹត្យរបស់ប្រធានាធិបតី, លោក Erdogan បានចុះហត្ថលេខាលើសេចក្តីសម្រេច ដែលដាក់ជូនដោយសភាតួកគី រួចឯកសារចូលជាសមាជិក នឹងត្រូវបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិនិត្យ តាមច្បាប់របស់ប្លុកនេះ។
ភ្លាមៗក្រោយលោក Erdogan បើកភ្លើងខៀវ, នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ផ្លូវរបស់ស៊ុយអែតចូលណាតូ ជិតដល់ហើយ។
កាលពីសប្តាហ៍មុន សភាតួកគី បានបោះឆ្នោតគាំទ្រការផ្តល់សច្ចាប័នសមាជិកភាពរបស់ស៊ុយអែត ក្នុងសំឡេង ២៨៧ទល់នឹង៥៥។ យ៉ាងណា ការក្លាយជាសមាជិកណាតូពេញសិទ្ធរបស់ស៊ុយអែត ត្រូវឆ្លងកាត់ប្រទេសមួយទៀតនោះគឺ ហុងគ្រី ដែលមិនទាន់ផ្តល់សច្ចាប័ន។
ហុងគ្រី ចោទស៊ុយអែតថា មានអាកប្បកិរិយាមិនសមរម្យ ហើយកាលពីខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែស លោក Zoltán Kovács បានចោទប្រកាន់មន្ត្រីនៅក្នុងប្រទេសស៊ុយអែត ថាមិនឲ្យតម្លៃលើសីលធម៌ ខណៈរដ្ឋាភិបាលទីក្រុងស្តុកខុល ស្តីបន្ទោសហុងគ្រី វិញថា ធ្វើឲ្យខូចដល់គោលការណ៍ប្រជាធិបតីរបស់សហភាពអឺរ៉ុប។
សូមបញ្ជាក់ជាថ្មី ស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូនៅឆ្នាំ២០២២បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែកាលនោះ តួកគី មិនយល់ព្រម ដោយចោទថា ស៊ុយអែតគាំទ្រក្រុមផ្តាច់ខ្លួនជនជាតិឃើដ។
ដំបូងឡើយ តួកគីអះអាងថា ភាគីស៊ុយអែត បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធឃើដ ហើយចាំបាច់ត្រូវធ្វើឲ្យអស់ពីលទ្ធភាពដើម្បីបង្ក្រាបក្រុមឧទ្ទាមនានា ដូចជាគណបក្សពលករឃើដ (PKK) ជាមុនសិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត សភាតួកគី បោះឆ្នោត គាំទ្រឲ្យ ស៊ុយអែត ចូលអង្គការ ណាតូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


