ព័ត៌មានអន្ដរជាតិ
បង្ក្រាបសម្បុកផលិតវ៉ាក់សាំងក្លែងក្លាយនៅម៉ិកស៊ិក ចាប់បានមនុស្សមួយក្រុម
ក្រសួងសន្តិសុខ និងការពារជនស៊ីវិលប្រទេសម៉ិកស៊ិកបាននិយាយថា មនុស្ស ៦ នាក់ត្រូវបានឃុំខ្លួននៅក្នុងរដ្ឋ Nuevo Leon ភាគឦសាននៃប្រទេសម៉ិកស៊ិកចំពោះការផលិតវ៉ាក់សាំងក្លែងក្លាយប្រឆាំងនឹងជំងឺកូវីដ ១៩ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា “វ៉ាក់សាំងក្លែងក្លាយត្រូវបានរឹបអូសនៅក្នុងរដ្ឋ Nuevo Leon ។ ការប្រើប្រាស់ការចាក់វ៉ាក់សាំងប្រភេទនេះធ្វើឲ្យសុខភាពសាធារណៈរងការគំរាមកំហែង” ។
ក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋម៉ិកស៊ិកមានការប្រុងប្រយ័ត្នខ្ពស់ និងទទួលវ៉ាក់សាំងតែនៅតាមមណ្ឌលរដ្ឋ និងមន្ទីរពេទ្យប៉ុណ្ណោះ ។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃរោគរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១១ ខែមីនា ។ នៅលើពិភពលោករហូតមកដល់ពេលនេះមនុស្សជាង ១០៩.៨៧ លាននាក់បានឆ្លងវីរុសនេះ និងមានអ្នកស្លាប់ជាង ២.៤២ លាននាក់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសម៉ិកស៊ិកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,០១៣,៥៦៣ ករណី និងមានអ្នកស្លាប់ចំនួន ១៧៧,០៦១ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រធានាធិបតីម៉ិកស៊ិក ឆ្លងកូវីដ
ចុចអាន ៖ ស្មានឆ្លងកូវីដ បុរសម្នាក់ ចង ក សម្លាប់ខ្លួនតែលទ្ធផលមិនអ៊ីចឹងឯណា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ