Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ

បានផុស

នៅ

ជាលើកដំបូងហើយ ប្រទេសចិនបានបង្ហាញថា ទាហានរបស់ខ្លួនចំនួនបួននាក់ បានស្លាប់ក្នុងអំឡុងការប៉ះទង្គិចបង្ហូរឈាមគ្នានៅតំបន់ព្រំដែនហិមាល័យ ជាមួយកងទ័ពឥណ្ឌាកាលពីខែមិថុនាឆ្នាំមុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ទាហានទាំងនោះបានស្លាប់បន្ទាប់ពីប្រយុទ្ធជាមួយ “កងទ័ពបរទេស” ដែលឆ្លងចូលព្រំដែនចិន។

ការប្រយុទ្ធគ្នាបានកើតឡើងនៅជ្រលងភ្នំ Galwan ក្នុងតំបន់ Ladakh នៃប្រទេសឥណ្ឌា។ ទា​ហានទាំងនោះបានប្រយុទ្ធគ្នាដោយប្រើដុំថ្មនិងដំបងដំដែកគោល។

វាជាការប៉ះទង្គិចបណ្តាលឲ្យមានមនុស្សស្លាប់លើកដំបូងបំផុត នៅតំបន់ព្រំដែនដែលមានជម្លោះក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ។

ប្រទេសឥណ្ឌាធ្លាប់និយាយថា ទាហានរបស់ខ្លួនចំនួន២០នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាកាលពីឆ្នាំមុន ខណៈទីក្រុងប៉េកាំងទទួលស្គាល់ថាមានអ្នកស្លាប់ ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតទេ។

នៅថ្ងៃសុក្រនេះ គេហទំព័រព័ត៌មានយោធាចិន PLA Daily បានហៅទាហានដែលពលីជីវិតថាជា “វីរជន”។ ពួកគេទាំងអស់មានឈ្មោះ Chen Hongjun, Chen Xiangrong, Xiao Siyuan និង Wang Zhuoran។

ប្រទេសឥណ្ឌានិងចិន បានជាប់គាំងក្នុងជម្លោះព្រំដែនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ មូលហេតុដើមនៃភាពតានតឹងនេះ គឺជាព្រំដែនដែលមានជម្លោះប្រវែង ៣,៤៤០គីឡូម៉ែត្រដែលគេហៅថា Line of Actual Control៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែន

ចុចអាន៖ ចិន អនុម័តច្បាប់អនុញ្ញាតឲ្យឆ្មាំសមុទ្របាញ់នាវាបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព ​និង​កម្មករ​នៅ​កម្ពុជា ​ថ្កោល​ទោស​ក្រុម​ជ្រុលនិយម​នៅ​ជប៉ុន​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​វត្តមាន​នាយករដ្ឋមន្រ្តី​ខ្លួន​នៅ​បរទេស​

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំ​បង្កភាពស្រពិចស្រពិលដល់វិនិយោគិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

Sokha Hotels

ព័ត៌មានពេញនិយម