ព័ត៌មានអន្ដរជាតិ
ទីបំផុតបុរសពិការដែលរស់នៅក្នុងធុងដែករយ:ពេល ៧០ឆ្នាំ បានទទួលមរណភាពហើយ
លោក Paul Alexander ដែលមានរហស្សនាមថា “Paul the Iron Lung” បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ កាលពីថ្ងៃទី១១ ខែមីនា បន្ទាប់ពីពិការដោយជំងឺស្វិតដៃជើងត្រូវដេកក្នុងធុងដែកអស់រយៈពេល ៧០ ឆ្នាំ។

ទស្សនិកជនមួយចំនួនធំ អាចនឹងបានស្គាល់លោក Paul Alexander តាមរយៈការទស្សនា ក៏ដូចជាការអានព័ត៌មានជីវិតរបស់គាត់ ដែលធ្លាប់ត្រូវបានសារព័ត៌មានធំៗលើសកលលោកចុះផ្សាយជាហូរហែរ ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន theguardian កាលពីថ្ងៃទី១៣ ខែមីនា បានឱ្យដឹងថា លោក Paul Alexander បានស្លាប់ បាត់បង់ជីវិតនៅក្នុងធុងដែករបស់គាត់ ខណ:ដែលប្អូនប្រុសរបស់គាត់ម្នាក់និយាយថា មិនមាននរណាបានដឹងពីមូលហេតុនៃការស្លាប់របស់គាត់ឡើយ គ្រាន់តែដឹងថា កាលពីសប្ដាហ៍មុនលោក Paul Alexander បានឆ្លងជំងឺកូវីដ១៩ ហើយក្រុមគ្រួសារក៏បាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងទីក្រុង Dallas រដ្ឋ Texas ។ ប្រភពបានបន្តថា យ៉ាងណាក៏ដោយមុនពេលគាត់ស្លាប់ គ្រូពេទ្យបានធ្វើតេស្តតាមដានជំងឺ ប៉ុន្តែរកមិនឃើញមានជំងឺកូវីដនោះទេ ។
សូមជម្រាបថា លោក Paul Alexander កើតនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៤៦ ក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក ។ បុរសរូបនេះ បានឆ្លងជំងឺស្វិតដៃជើងនៅអាយុ ៦ឆ្នាំ ក្នុងកំលុងឆ្នាំ ១៩៥០ ហើយបានធ្លាក់ខ្លួនពិការ អស់មួយជីវិត ដោយគ្រាន់តែអាចធ្វើចលនាត្រង់ផ្នែកក្បាល ក និងមាត់ ប៉ុណ្ណោះ ។
កាលនោះ គាត់បានចំណាយពេល ១៨ខែនៅក្នុងមន្ទីរពេទ្យ។ ហើយពេលចេញពីមន្ទីរពេទ្យ ឪពុកម្តាយរបស់គាត់បានជួលម៉ាស៊ីនភ្លើងចល័ត និងឧបករណ៍ជំនួយសួតធ្វើអំពីដែកទៅជាមួយ។ ឆ្នាំ ១៩៥៤ ដោយមានជំនួយពី March of Dimes និង អ្នកព្យាបាលកាយសម្បទា ម្នាក់ ឈ្មោះ Mrs. Sullivan បានបង្រៀន Alexander ពីរបៀបដកដង្ហើម glossopharyngeal និងរៀនរស់នៅសម្របខ្លួនក្នុងឧបករណ៍ដកដង្ហើម (ទូដេក) រហូតដល់បច្ចុប្បន្ន ។
Alexander ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាមនុស្សដែលបានចំណាយពេលយូរបំផុតរស់នៅក្នុងទូដែកដែលជាឧបករណ៍ជំនួយដង្ហើម និងជានិមិត្តរូបសម្រាប់ជនពិការទូទាំងពិភពលោក ជាពិសេសជាគំរូដល់អ្នកដែលតែងតែគិតថា ខ្លួនលំបាក ប៉ុន្តែសម្រាប់លោក Alexander ទោះជាលំបាកប៉ុណ្ណា ក៏អាចតស៊ូរស់។ ជាងនេះទៅទៀតលោកក៏ជាបេក្ខជននិស្សិតបរិញ្ញាប័ត្រអាហារូបករណ៍របស់សាកលវិទ្យាល័យ Southern Methodist ទៀតផង ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


