ព័ត៌មានអន្ដរជាតិ
ចិន រកឃើញទីតាំងប្រភពប្រេងដ៏សំខាន់នៅសមុទ្រខាងត្បូង
ក្រុមហ៊ុនសាជីវកម្មប្រេងជាតិចិនថ្មីៗបានរកឃើញវាលមួយកន្លែងដែលជាប្រភពទីតាំងប្រេងដ៏សំខាន់ស្ថិតនៅសមុទ្រខាងត្បូង ខណៈដែលការរកឃើញនេះត្រូវបានប៉ាន់ស្មានថា ស្មើនឹងផលិតផលប្រេងប្រមាណ ១០២ លានតោនបន្ថែម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

ការរកឃើញប្រភពប្រេងដ៏សំខាន់នេះ ប្រទេសចិនបានឲ្យឈ្មោះថា Kaiping South មានទីតាំងស្ថិតនៅភាគខាងកើតនៃសមុទ្រចិនខាងត្បូង និងមានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រពីក្រុង Shenzhen ខេត្ត Guangdong ។
ទីតាំងនោះផងដែរ មានប្រភពប្រេងឆៅ ឧស្ម័ន ហើយប្រភពប្រេងដែលគេអាចរកឃើញស្ថិតនៅក្នុងជម្រៅទឹកសមុទ្រមធ្យមប្រមាណ ៥០០ ម៉ែត្រ ខណៈពេលដែលការខួងរកមើលប្រេងក្នុងជម្រៅជ្រៅចុងក្រោយគេនាពេលនេះបានដល់ជម្រៅ៤,៨៣១ ម៉ែត្រហើយ ។

ពាក់ព័ន្ធនឹងការរកឃើញនេះទៀតសោត អ្នកជំនាញចិនប៉ាន់ស្មានថា នឹងអាចផលិតជាផលិតផលប្រេងសម្រេចបានប្រមាណ ៧,៦៨០ បារ៉ែលក្នុងមួយថ្ងៃៗ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


