ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមបញ្ជូនយោធាបន្ថែម ទៅ អ៊ុយក្រែន
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានប្រាប់ទស្សនាវដ្តី Politico កាលពីថ្ងៃសៅរ៍ទី២០ខែមេសាថា សហរដ្ឋអាមេរិក កំពុងពិចារណាត្រៀមបញ្ជូនយោធាបន្ថែមទៅអ៊ុយក្រែន ប៉ុន្តែកងទ័ពទាំងនេះមិនមែនបញ្ជូនទៅសម្រាប់តួនាទីប្រយុទ្ធឡើយ ពោលគឺទៅដើម្បីគាំទ្រផ្នែកភស្តុភារ ត្រួតពិនិត្យការចែកចាយសព្វាវុធ និងជួយថែទាំសព្វាវុធប៉ុណ្ណោះ។
ព័ត៌មាននេះកើតឡើង ចំពេលសភាតំណាងរាស្រ្តអាមេរិក អនុម័តវិក្កយបត្រជំនួយតម្លៃ ៦១ពាន់លានដុល្លារ ខណៈមន្ទីរបញ្ចកោណ និយាយថា កញ្ចប់នេះ ក៏នឹងរួមបញ្ចូលទាំងសព្វាវុធការពារដែនអាកាស និងកាំភ្លើងធំផងដែរ។
ត្បិតលោក Ryder មិនបញ្ជាក់ច្បាស់អំពីចំនួនទាហានក៏ដូចជាទីប្រឹក្សាយោធា ដែលខ្លួននឹងបញ្ជូនទៅស្ថានទូតប្រចាំនៅទីក្រុងកៀវក៏ដោយ ប៉ុន្តែប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ Politico ថា តួលេខអាចឡើងដល់៦០នាក់។
យោងតាម Politico, យោធាទាំងនេះ នឹងត្រូវទទួលភារកិច្ច ជួយអ៊ុយក្រែន ឲ្យចេះប្រើឧបករណ៍ថ្មីៗដែលទើបផ្តល់ ខណៈសមរភូមិរដូវក្តៅ ត្រូវគេគិតទុកថា នឹងមានសភាពខ្លាំងក្លាបំផុត។
ម្តងជាពីរដង ថ្វីបើលោកប្រធានាធិបតី ចូ បៃដិន សន្យាថា កងទ័ពអាមេរិក នឹងមិនបញ្ជូនទៅប្រយុទ្ធជាមួយរុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែទីក្រុងមូស្គូតែងព្រមានថា ខ្លួនចាត់ទុកសហរដ្ឋអាមេរិកនិងសមាជិកណាតូផ្សេងទៀត បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។
មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីក៏រិះគន់ប្រធានាធិបតីបារាំង Emmanuel Macron និងអ្នកនយោបាយអឺរ៉ុបផ្សេងទៀត ជុំវិញគំនិតបញ្ជូនទ័ពទៅអ៊ុយក្រែនផងដែរ ដោយទីក្រុងមូស្គូអះអាងថា គ្មានជំនួយបរទេសណាមួយ នឹងអាចផ្លាស់ប្តូរជម្លោះ ឬជួយសង្គ្រោះអ៊ុយក្រែនពីការបរាជ័យបានឡើយ។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត សភាអាមេរិក អនុម័តកញ្ចប់ជំនួយដ៏ធំ ដល់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


