ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីហៃទីថ្មី ធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានជ្រើសរើសឱ្យដឹកនាំប្រទេស
នាយករដ្ឋមន្ត្រីទើបជ្រើសរើសថ្មីរបស់ប្រទេសហៃទី លោក Garry Conille ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីល្ងាចថ្ងៃសៅរ៍ ក្នុងរដ្ឋធានី Port-au-Prince ប៉ុន្មានថ្ងៃបន្ទាប់ពីបានមកដល់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី០៩ ខែ មិថុនា។

យោងតាមការិយាល័យនាយករដ្ឋមន្រ្តីបានឲ្យដឹងថាលោក Conille មានអារម្មណ៍មិនស្រួលខ្លួន បន្ទាប់ពីមមាញឹកពេញមួយសប្ដាហ៍និងកំពុងសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីស្ថានភាពជំងឺនោះទេ។ ខណៈអ្នកដែលជិតដិតជាមួយលោក Conille បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកបានកត់សម្គាល់ឃើញលោក Conille មានជំងឺហឺត ហើយជាញឹកញាប់ប្រើប្រដាប់ហឺតជាជំនួយក្នុងការដកដង្ហើម។

គួរបញ្ជាក់ថាលោកConille បានមកដល់ប្រទេសហៃទីនៅថ្ងៃទី ១ ខែមិថុនាក្រោយបានធ្វើការនៅក្រៅប្រទេសជានាយកប្រចាំតំបន់របស់ UNICEF សម្រាប់អាមេរិកឡាទីននិងការ៉ាប៊ីន តាំងពីខែមករាឆ្នាំ ២០២៣ ។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសហៃទីពី២០១១ ឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Michel Martelly ។
លោក Conille ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៨ខែឧសភា បន្ទាប់ពីដំណើរការជ្រើសរើសដ៏ចម្រូងចម្រាសមួយ។ លោកប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងនាមជាមេដឹកនាំថ្មីបំផុតរបស់ប្រទេសហៃទី រួមទាំងការលុបបំបាត់អំពើហិង្សាដែលកំពុងរីករាលដាល ខណៈដែលប្រទេសនេះរៀបចំការដាក់ពង្រាយកម្លាំងប៉ូលិសកេនយ៉ាដែលគាំទ្រដោយអង្គការសហប្រជាជាតិ តែត្រូវបានពន្យារពេលមួយផ្នែកដោយសារតែប្រទេសហៃទីខ្វះនាយករដ្ឋមន្ត្រី បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Ariel Henry បានលាឈប់ពីតំណែង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


