ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់មេបញ្ជាការម្នាក់ទៀតហើយរបស់ក្រុមហាម៉ាស
ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ បានសម្លាប់មេបញ្ជាការម្នាក់ឈ្មោះ Samer al-Hajj របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងកងកម្លាំងការពារជាតិអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet ដែលធ្វើឡើងក្នុងទីក្រុង Sidon ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធា និងទីភ្នាក់ងារសន្តិសុខ Shin Bet លោក al-Hajj គឺជាអ្នកដែល «ជំរុញការវាយប្រហារភេរវកម្ម និងការបាញ់មីស៊ីលពីលីបង់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល»។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា លោក al-Hajj គឺជាមេបញ្ជាការកងកម្លាំងយោធារបស់ក្រុមហាម៉ាសនៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Ein al-Hilweh ក្បែរទីក្រុង Sidon ហើយមានតួនាទី «ជ្រើសរើស និងបណ្តុះបណ្តាលភេរវករដើម្បីវាយប្រហាររដ្ឋអ៊ីស្រាអែល»។
ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ បានរាយការណ៍ថា លោក al-Hajj កំពុងធ្វើដំណើរក្នុងរថយន្ត SUV មួយគ្រឿង នៅពេលរងការវាយប្រហារដោយមីស៊ីលចំនួន២គ្រាប់របស់អ៊ីស្រាអែល។ ក្នុងការវាយប្រហារនោះ អង្គរក្សរបស់លោក al-Hajj ម្នាក់បានរងរបួសធ្ងន់ធ្ងរ។

ក្រៅពីសម្លាប់លោក al-Hajj កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួនក៏បានវាយប្រហារទៅលើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ផងដែរ កាលពីល្ងាចថ្ងៃសុក្រ រួមមានទាំងការបាញ់គ្រាប់រ៉ុកកែតចូលទៅក្នុងភូមិ Kfarhamam ដែលជាទីតាំងប្រើប្រាស់សម្រាប់ការវាយប្រហារលើភាគខាងជើងប្រទេសអ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បានបន្ថែមថា ក៏មានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡាផ្សេងទៀតនៅភូមិ Ayta ash-Shab ភូមិ Markaba ភូមិ Mhaibib និងភូមិ Kafr Kila ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ហេសបូឡាដែលជាក្រុមសកម្មប្រយុទ្ធមានការគាំទ្រពីអ៊ីរ៉ង់ បានវាយប្រហារលើអ៊ីស្រាអែល និងប៉ុស្តិ៍យោធានៅតាមព្រំដែនជារៀងរាល់ថ្ងៃ។ ក្រុមហេសបូឡា បាននិយាយថា ខ្លួនកំពុងធ្វើដូច្នេះដើម្បីគាំទ្រដល់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារភេរវកម្មមុន១ថ្ងៃរបស់ក្រុមហាម៉ាសលើភាគខាងត្បូងទឹកដីអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


