ព័ត៌មានអន្ដរជាតិ
បាតុករមីយ៉ាន់ម៉ាសុខចិត្តស្លាប់ដើម្បីប្រទេស
ក្រុមបាតុករប្រឆាំងរដ្ឋប្រហាររាប់ម៉ឺននាក់ បានចេញមកតាមដងផ្លូវក្នុងក្រុងនិងទីប្រជុំជននានាទូទាំងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាមានការបង្រ្កាបកាន់តែខ្លាំងឡើងរួមទាំងការវាយឆ្មក់ពេញមួយយប់នៅក្នុងទីក្រុង យ៉ាំងហ្គោនក៏ដោយ។
សកម្មជនឈ្មោះ Maung Saungkha បាននិយាយថា ការប្រមូលផ្តុំគ្នាកំពុងត្រូវបានរៀបចំឡើងនៅទូទាំងទីក្រុងនិងតំបន់ជាច្រើន ដែលជាផ្នែកមួយនៃកូដកម្មទូទៅរយៈពេល២ថ្ងៃ។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងសុខចិត្តស្លាប់ដើម្បីប្រទេសរបស់យើង។ ពេលនេះយើងត្រូវតែតស៊ូដើម្បីឈ្នះ។ យើងជឿជាក់ថា ការប្រយុទ្ធរួមគ្នាជាមួយយុវជនជំនាន់ក្រោយនឹងធ្វើឲ្យយើងទទួលបានជោគជ័យ”។
ការតវ៉ាថ្ងៃអាទិត្យបានកើតឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានដល់ក្រុមអ្នកតាក់តែងច្បាប់ដែលចូលរួមនៅក្នុងគណៈកម្មាធិការ Committee Representing Pyidaungsu Hluttaw (CRPH) ដែលជាក្រុមអះអាងថា ជារដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានថា ពួកគេបានប្រព្រឹត្តអំពើ “ក្បត់ជាតិ” ហើយអាចត្រូវបានកាត់ទោសប្រហារជីវិតឬជាប់គុក២២ឆ្នាំ។
កងកម្លាំងសន្តិសុខបានធ្វើការបង្ក្រាបលើបាតុកម្ម ដោយបានសម្លាប់មនុស្សយ៉ាងតិច៥៤នាក់និងរាប់សិបនាក់ទៀតរងរបួស។
នៅទីប្រជុំជន Lashio ក្នុងតំបន់ Shan ភាគខាងជើង, ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកបំភាំងស្មារតី។ ចំណែកនៅទីប្រជុំជន Bagan, ប៉ូលិសបានបើកការបាញ់ប្រហារដើម្បីបំបែកបាតុកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ ប៉ូលិសប្រើគ្រាប់កាំភ្លើងជ័រនិងគ្រាប់ពិត។
គេហទំព័រព័ត៌មាន Irrawaddy បានរាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួសនៅ Bagan៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Aljazeera

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស