ព័ត៌មានអន្ដរជាតិ
មនុស្សយ៉ាងតិច២៤នាក់ស្លាប់ និង៤០នាក់របួសក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងនៅហៃទី
មនុស្សយ៉ាងតិច២៥នាក់បានស្លាប់ និងប្រហែល៤០នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងដ៏រន្ធត់មួយគ្រឿង នៅភាគខាងត្បូងប្រទេសហៃទីដែលប្រឈមអំពើហិង្សាក្នុងប្រទេសយ៉ាងធ្ងន់ធ្ងរ។ យោងការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ខែកញ្ញានេះ។

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Garry Conille បានឲ្យដឹងថា មានហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងមួយនៅក្នុងតំបន់ Nippes ខណៈជនរងគ្រោះទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេកំពុងត្រូវបានជម្លៀសតាមរយៈឧទ្ធម្ភាគចក្រ។ ចំនួនអ្នកស្លាប់ក្នុងការរាយការណ៍ដំបូងមានចំនួន១៦នាក់ ខណៈមកដល់ពេលនេះមានចំនួនយ៉ាងតិច២៤នាក់។
យោងតាមសាក្សីនិយាយថា ការផ្ទុះនេះបានកើតឡើង ខណៈជនរងគ្រោះភាគច្រើនបានកំពុងព្យាយាមប្រមូលយកប្រេងដែលលេចធ្លាយចេញពីរថយន្ត ចំណែកអ្នកខ្លះទៀតកំពុងឈរមើលអំឡុងពេលដែលរថយន្តដឹកប្រេងនោះបានលេចធ្លាយប្រេង។
អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sainte Therese ក្នុងទីក្រុងកំពង់ផែ Miragoane ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី Port-au-Prince។ ចំណែកជនរងគ្រោះដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ផ្សេងទៀត។

គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលប្រទេសហៃទីមានហេតុករណ៍ផ្ទុះរថយន្តដឹកប្រេងដ៏សាហាវបែបនេះ។ ក្នុងឆ្នាំ ២០២១ មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទីក្រុង Cap-Haitien ភាគខាងជើង នៅពេលដែលរថយន្តដឹកប្រេងបានក្រឡាប់ ខណៈពេលដែលព្យាយាមគេចពីម៉ូតូ។
ស្របពេលប្រទេសនេះប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរឡើងដោយសារអំពើហិង្សារបស់ក្រុមក្មេងទំនើង ដែលបានកាន់កាប់ទីក្រុង Port-au-Prince និងតំបន់ផ្សេងៗទៀត។ ជាមួយគ្នានេះការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់តំបន់ Miragoane បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសាររថយន្តដឹកទំនិញត្រូវបានដឹកជញ្ជូនតាមសាឡាង ដើម្បីជៀសវាងផ្លូវហាយវេដែលគ្រប់គ្រងដោយក្រុមក្មេងទំនើងជុំវិញទីក្រុង Port-au-Prince ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


