ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង ក្រាតធន វាយប្រហារតៃវ៉ាន់ពេញទំហឹង បង្កការបំផ្លិចបំផ្លាញធំធេង
កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែតុលាឆ្នាំ២០២៤, ព្យុះទីហ្វុង ក្រាតធន (Krathon) បានវាយប្រហារទីក្រុងកំពង់ផែ Kaohsiung របស់កោះតៃវ៉ាន់ យ៉ាងពេញទំហឹងដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្រ្តាក់ ហើយបណ្តាលឲ្យមនុស្សចំនួន២នាក់និងរបួសជាង២០០នាក់ ថែមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងទៀតផង។

តាមសេចក្តីប្រកាសរបស់រដ្ឋបាលអាកាសធាតុតៃវ៉ាន់, ព្យុះនេះនាំមកជាមួយកម្លាំងខ្យល់ល្បឿន១២៦គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្យល់កន្ត្រាក់ឈានដល់ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបោកផ្តួលរំលំដើមឈើ ហើយបង្កទឹកភ្លៀងជន់លិចផ្លូវ ជំរុញឲ្យបិទសាលារៀន និងអាជីវកម្មមួយចំនួន ខណៈជើងហោះហើរខ្លះក៏ត្រូវផ្អាកសិនដែរ ចំណែកផ្ទះជាង ១០ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។
ក្នុងអំឡុងពេលព្យុះនោះ ក៏មានសេចក្តីរាយការណ៍អំពីករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យក្នុងតំបន់ Pingtung បណ្តាលឲ្យមនុស្សចំនួន៩នាក់ បាត់បង់ជីវិតផងដែរ ប៉ុន្តែគេមិនទាន់ផ្សារភ្ជាប់ហេតុការណ៍នេះទៅជាមួយព្យុះទីហ្វុងក្រាតធននៅឡើយទេ រង់ចាំការស៊ើបអង្កេតសិន។

ស្របពេលជាមួយគ្នានោះ មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់ងាយរងគ្រោះដោយសារបំណាក់ដីភក់ ខណៈទាហានជិត ៤០ ០០០នាក់ ត្រូវឈរជើងរង់ចាំការជួយសង្គ្រោះក្នុងករណីចាំបាច់ណាមួយ។
រីឯនៅតំបន់ភ្នំនាភាគខាងត្បូងកោះតៃវ៉ាន់ឯណោះវិញ ទឹកភ្លៀងកម្រិតរហូតដល់១៦៩សង់ទីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។

សូមបញ្ជាក់ថា ខ្យល់ព្យុះទីហ្វុង កម្រវាយប្រហារឆ្នេរភាគខាងលិចកោះតៃវ៉ាន់ណាស់ ពោលរាល់ដងធ្លាប់តែបោកបក់នៅតំបន់ជួរភ្នំភាគខាងកើតឯណោះទេ។
គ្រោះធម្មជាតិដែលវាយប្រហារទីក្រុងនេះខ្លាំងបំផុត គឺព្យុះទីហ្វុង Thelma ដែលបំផ្លាញទីក្រុងក្នុងឆ្នាំ១៩៧៧ និងបណ្តាលឲ្យមនុស្សចំនួន៣៧នាក់ស្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


