ព័ត៌មានអន្ដរជាតិ
ភាគខាងជើងវៀតណាម រងគ្រោះធ្ងន់ដោយជំនន់ ជន់លិចផ្ទះជិត ២ម៉ឺនខ្នង រីឯមនុស្សរាប់រយនាក់ ត្រូវជម្លៀស
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤, ឥទ្ធិពលព្យុះត្រាមី បានបណ្តាលឲ្យខេត្តក្វាងប៊ិញ ភាគខាងជើងប្រទេសវៀតណាម ត្រូវរងគ្រោះធ្ងន់ធ្ងរដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ដែលជន់លិចផ្ទះជាង ១៩ ០០០ខ្នង ខណៈមនុស្សរាប់រយនាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

គិតត្រឹមល្ងាចថ្ងៃចន្ទ កម្ពស់ទឹកទន្លេ គៀនយ៉ាង បានហក់ឡើងផុតកម្រិតព្រមានទី៣ ប្រមាណ១.២៨ម៉ែត្រ ដោយផ្ទះខ្លះសឹងតែលិចដល់ដំបូលទៅហើយ។
លោក Le Van Son អភិបាលរងស្រុក Le Thuy និយាយថា «ស្ថានភាពកំពុងគ្រោះថ្នាក់ព្រោះទឹកទន្លេគៀនយ៉ាង នៅតែបន្តហក់ឡើង។ ក្រុមជួយសង្គ្រោះក៏កំពុងប្រយ័ត្នខ្លួនផងដែរ ដោយសារភ្លៀងធ្លាក់យ៉ាងគំហុកនិងខ្យល់បក់ខ្លាំង»។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយក្នុងរយៈពេល៤ឆ្នាំដែលខេត្ត ក្វាងប៊ិញ ជួបទឹកធំបែបនេះ ខណៈលើកមុនគឺកាលពីខែតុលាឆ្នាំ២០២០។
បច្ចុប្បន្ន វៀតណាម កំពុងរងការវាយប្រហារដោយព្យុះ ត្រាមី ដែលចូលមក កាលពីរសៀលថ្ងៃអាទិត្យទី២៧ខែតុលាឆ្នាំ២០២៤ ជាមួយល្បឿនខ្យល់៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។
មុនមកដល់វៀតណាម ព្យុះ ត្រាមី បានបង្កទុកវេទនានៅប្រទេសហ្វីលីពីនរួចទៅហើយ ដោយបង្កជាទឹកជំនន់និងគ្រោះបំណាក់ដី សម្លាប់មនុស្សជាង១០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះត្រាមី វាយប្រហារវៀតណាម ជាមួយកម្លាំងខ្យល់ល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


