ព័ត៌មានអន្ដរជាតិ
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកា, ប្រទេសវៀតណាម កំពុងត្រៀមខ្លួនទទួលព្យុះមួយទៀតឈ្មោះ យីនស៊ីង (Yinxing) ដែលនឹងវាយប្រហារឆ្នេរសមុទ្ររបស់ខ្លួនជាមួយកម្លាំងដ៏ខ្លាំង នៅចុងសប្តាហ៍នេះ។

យ៉ាងណា មុនទៅដល់វៀតណាម ព្យុះយីនស៊ីង នឹងវាយប្រហារកោះ Luzon នៃប្រទេសហ្វីលីពីនសិន ជាមួយកម្លាំងខ្យល់១៨៣គីឡូម៉ែត្រក្នុងមួយម៉ោង។
អាស្រ័យហេតុដូច្នេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានស្នើឲ្យខេត្តជាប់មាត់សមុទ្រដូចជាក្វាងនិញនិងប៊ិញថ្វឹន ត្រូវតាមដានឲ្យដិតដល់បំផុត នូវការវិវត្តនៃព្យុះទីហ្វុងនេះ ដើម្បីជូនដំណឹងដល់អ្នកនេសាទ កុំឲ្យចូលទៅក្នុងតំបន់គ្រោះថ្នាក់។
លើសពីនេះ ខេត្តនិងក្រុងនៅភាគកណ្តាល ក៏ត្រូវតែត្រៀមខ្លួនជម្លៀសប្រជាពលរដ្ឋនិងប្រុងជើងការជួយសង្គ្រោះផងដែរ ក្នុងករណីចាំបាច់ណាមួយ។

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំមក សមុទ្រចិនខាងត្បូង បានកកើតព្យុះចំនួន៦ហើយ ខណៈព្យុះចុងក្រោយបំផុតគឺ ត្រាមី ដែលបោកបក់លើខេត្តធឿធៀនហ្វេ និងដាណាង កាលពីថ្ងៃទី២៧ខែតុលា ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភាគកណ្តាល សម្លាប់មនុស្សចំនួន៨នាក់ របួស១៤នាក់ ខូចខាតផ្ទះជិត៣៣០ខ្នង ងាប់គោក្របីមាន់ទា ១ ៥០០ក្បាល និងជន់លិចផលដំណាំលើផ្ទៃដីជាង ១ ២០០ហិកតា។
កាលពីខែកញ្ញា វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុវៀតណាម បានព្យាករថា សល់ប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ នឹងមានព្យុះប្រហែល៤ទៅ៥ទៀត ដែលនឹងកកើតនៅសមុទ្រចិនខាងត្បូង ហើយក្នុងនោះមានព្យុះ ២-៣ នឹងវាយប្រហារដីគោកវៀតណាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទើបតែមកបានមួយថ្ងៃ ព្យុះទី២២ យីនស៊ីង បានវិវដ្ដទៅជាព្យុះសង្ឃរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


